Ad Code

កម្មវិធី​ ចាប់​រង្វាន់​អាហារូបករណ៍​ថ្នាំដុសធ្មេញ​ Colgate ឆ្នាំ​២០១៨​លើក​ទី​២​ ​នៅ​ផ្សារ​រាត្រី​ ទី​រួម​ខេត្ត​កំពង់ស្ពឺ



កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ក្រុមហ៊ុន ខ​ល​ហ្គេ​ត បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់ អាហារូបករណ៍​លើក​ទី​២​របស់​ខ្លួន ស្ថិតនៅ​បរិវេណ​ផ្សារ​រាត្រី ទី​រួម​ខេត្តកំពង់ស្ពឺ និង​បាន​រក​ឃើញ អ្នកឈ្នះ​រង្វាន់ ចំនួន​៣៧​រូប​​បន្ថែម​ទៀត។ នៅក្នុង​កម្មវិធី​នេះ ​ក៏​មាន​កម្មវិធី​លេងល្បែង​កម្សាន្ត​សប្បាយៗ ដើម្បី​ឈ្នះ​រង្វាន់ អនុស្សាវរីយ៍​ជាច្រើន និង​ការ​លក់​ជូន​ពិសេស​ដល់​អតិថិជន​ផង​ដែរ។

យុទ្ធនាការ​នេះ​ផ្តល់ឱកាស​ដល់​ប្រជាជន​កម្ពុជា ជាពិសេស​មាតាបិតា​ដែល​ធ្លាប់តែ​បារម្ភ​​​ពី​ការសិក្សា​របស់​កូនៗ និង​សិស្សានុសិស្ស​ ដែល​កំពុងតែ​បារម្ភ​​​ពី​ការសិក្សា​របស់ខ្លួន​។ ឥឡូវនេះ​អតិថិជន​ទាំងអស់ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​អាហារូបករណ៍​ដែលមាន​តម្លៃ​សរុប ២៤០​លាន​រៀល​។ គោលបំណង​របស់ ក្រុមហ៊ុន ខ​ល​ហ្គេ​ត នៅក្នុង​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ផ្តល់នូវ​ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ និង​មាន​អនាគត​រុងរឿង​។​

កម្មវិធី​ចាប់​រង្វាន់​អាហារូបករណ៍​លើក​ចុង​ក្រោយ ​នឹង​មកដល់​ឆាប់ៗ​នេះ​! ដូច្នេះ​សូមកុំ​ឲ្យ​ឱកាស​ឈ្នះ​រង្វាន់ នេះ​រំលង​ឲ្យ​សោះ​។ រង្វាន់​អាហារូបករណ៍​៣៧​រង្វាន់​ផ្សេងទៀត​កំពុង​រង់ចាំ​អ្នក ដូច្នេះ​ប្រញាប់​ឡើង​! កម្មវិធី​ចាប់ រង្វាន់​អាហារូបករណ៍​លើកចុងក្រោយ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ Lively Plaza Aeon Mall រាជធានី​ភ្នំពេញ នឹងមាន​កម្មវិធី​លេងល្បែង​កម្សាន្ត​សប្បាយៗ​ដើម្បី​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ជាច្រើន និង​ការចូលរួម​សម្តែង​របស់​តារា​កិត្តិយស​ផងដែរ​។​

ប្រញាប់​ឡើង​! ឱកាស​ឈ្នះ​រង្វាន់​អាហារូបករណ៍​លើកចុងក្រោយ​កំពុង​រង់ចាំ​អ្នក ដោយ​គ្រាន់តែ សរសេរ​ឈ្មោះ លេខ​ទូរស័ព្ទ និង​អាសយដ្ឋាន លើ​សំបក​ប្រអប់​ថ្នាំដុសធ្មេញ ខ​ល​ហ្គេ​ត ឬ សំបក​ច្រាស​ដុសធ្មេញ ខ​ល​ហ្គេ​ត គ្រប់​ប្រភេទ រួច​យក​ទៅ​ដាក់​ក្នុង​ធុង​ឆ្នោត​ដែល​នៅ​ជិត​អ្នក ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​លើ​ប្រអប់​ថ្នាំដុសធ្មេញ ខ​ល​ហ្គេ​ត ឬ​ទំនាក់ទំនង​ទៅ​លេខ ០១៧ ៨៩១ ០០០។

ក្រុមហ៊ុន ខ​ល​ហ្គេ​ត សន្យា ​នឹង​ជួយ​បន្ត​ការ​គាំទ្រ​ចំពោះ​យុទ្ធនា​ការសំខាន់ៗ​ដើម្បី​ផ្តល់​នូវ ​ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ​ និង​មាន​អនាគត​រុងរឿង។

ខ​ល​ហ្គេ​ត ផ្គត់ផ្គង់​ការ​សិក្សា​កុមារ​កម្ពុជា​ឲ្យ​មាន​អនាគត​កាន់តែ​ប្រសើរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu