Ad Code

លោក ​Trump ផ្លាស់ប្តូរ​សុន្ទរកថា​ស្តីពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​បន្ទាប់ពី​មានប្រតិកម្ម



ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​អង្គារ ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​កិច្ចប្រជុំ​កំពូល​របស់​គាត់​ជាមួយ​លោក Vladimir Putin ដោយ​គាត់​បាន​ទទួលយក​ការ​សន្និដ្ឋាន​របស់​ភ្នាក់ងារ​ចារកម្ម​អាមេរិក​ដែល​ថា រុស្ស៊ី​បាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦​។

​នៅឯ​កិច្ចប្រជុំ​របស់​ពួកគេ​ក្នុង​ទីក្រុង ហេ​ល​ស៊ីន​គី កាលពី​ថ្ងៃ​ចន្ទ​, លោក Trump មិនបាន​ប្រឈមមុខ​ជាមួយ​លោក Putin អំពី​បញ្ហា​ការបោះឆ្នោត​ប្រធានាធិបតី​ទេ​ដែល​នោះ​ហាក់ដូចជា​បាន​ទទួលយក​ការបដិសេធ​រប​ស់បុរ​ស​ខ្លាំង​ដែលថា ក្រុង​មូ​ស្គូ​មិនបាន​ជ្រៀតជ្រែក​ក្នុងការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេក្ខជន​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton នោះទេ​។​

ប៉ុន្តែ​ខណៈពេល​ប្រឈមមុខ​នឹង​កំហឹង​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ដោយ​សូម្បីតែ​សម្ព័ន្ធមិត្ត​នយោបាយ​មួយចំនួន​របស់គាត់​បា​ន​ទាមទារ​ឲ្យ​គាត់​ផ្លាស់ប្តូរ​វិញ​ផងដែរ​នោះ​, លោក Trump បាន​ព្យាយាម​កែប្រែ​សុន្ទរកថា​របស់គាត់​។​

លោក Trump បាន​និយាយថា គាត់​បាន​និយាយ​ខុស​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​គាត់​ហើយ​បានផ្តល់​ការពន្យល់​អំពី​ការអះអាង​របស់គាត់​ដែលថា​គាត់​មិនអាច​មើលឃើញ “​ហេតុផល​ណាមួយ​” ដែលថា​ហេតុអ្វី​បានជា​រុស្ស៊ី​នឹង​ជ្រៀតជ្រែក​នោះទេ​។​

លោក Trump បាន​និយាយ​នៅឯ​សេត​វិមាន​មុនពេល​កិច្ចប្រជុំ​ជាមួយ​សមាជិកសភា​គណ​បក្ស សាធារណរដ្ឋ​ថា “​នៅក្នុង​ឃ្លា​ដ៏​សំខាន់​មួយ​ក្នុង​សុន្ទរកថា​របស់ខ្ញុំ ខ្ញុំ​បាន​និយាយ​ពាក្យ​ថា (​នឹង​) ជំនួស​ឲ្យ​ពាក្យ (​នឹងមិន​)​។ ឃ្លា​នេះ​គួរ​ថា ខ្ញុំ​មិនបាន​មើលឃើញ​ហេតុផល​ណាមួយ​ដែលថា​ហេតុអ្វី​បានជា​វា​នឹង​មិនមែនជា​ប្រទេស​រុស្ស៊ី​ទេ​”​។​

ប៉ុន្តែ​ខណៈពេលដែល​មេដឹកនាំ​អាមេរិក​បាន​សម្តែង​ជំនឿ​យ៉ាង​ពេញទំហឹង​និង​ការគាំទ្រ​ដល់ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ដ៏​អស្ចារ្យ​របស់​អាមេរិក​នោះ គាត់​បាន​លើកឡើងថា “​សកម្មភាព​របស់​រុស្ស៊ី​មិនមាន​ផលប៉ះពាល់​អ្វី​ទាំងអស់​ទៅលើ​លទ្ធផល​នៃ​ការបោះឆ្នោត​”​។​

ការស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller អំពី​ការចូល​ជ្រៀតជ្រែក​របស់​រុស្ស៊ី​និង​ការឃុបឃិត​ជាមួយ​យុទ្ធនាការ​របស់លោក Trump បាន​បង្កើន​សម្ពាធ​លើ​សេត​វិមាន​។​

ប្រធានាធិបតី​ដែល​ចាត់ទុក​ការស៊ើបអង្កេត​នេះ​ថា​ជាការ​វាយប្រហារ​លើ​ភាពស្របច្បាប់​របស់គាត់​នោះបាន​ហៅ​វា​ថា​ជា “​ការព្យាយាម​ថ្កោលទោស​” ហើយ​បាន​និយាយ​ម្តងទៀត​កាលពី​ថ្ងៃ​អង្គា​រថា គ្មាន​ការឃុបឃិត​ទាល់តែសោះ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu