Ad Code

ផល សោ​ភ័​ណ្ឌ ជួប​ថៃ Fa Michai ឯ​ឡៅ ចិ​ត្រា ជួប​ឡាវ Khunpholnoy នៅ​ស្ទឹងមានជ័យ​



អ្នក​ប្រដាល់​កម្ពុជា​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ​អ្នករៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​បាយ័ន​ផ្គូផ្គង​អោយ​ជួប​ប្រកួត ជាមួយ Fa Michai Thaharphran26 អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ នា​យប់​ថ្ងៃអាទិត្យ​ទី​២២​កក្កដា​២០១៨​នេះ​ក្នុង​កម្មវិធី​ប្រដាល់​ខា​រ៉ា​បាវ។

Fa Michai ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ​កន្លងមក តែ​មិនដែល​ជួប​ជាមួយ​ផល​សោ​ភ័​ណ្ឌ​ទេ​។ Fa Michai និង​ផល​សោ​ភ័​ណ្ឌ នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។​
អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​ប្រកួត​បាន​៦១​លើក ដោយ​វាយ​ឈ្នះ​៥១​លើក ចាញ់​០៩​លើក និង​ស្មើ​០១​លើក ។ បើតាម​ការ​ស្រាវ​ជ្រាច​ពី​ប្រវត្តិ​របស់​កីឡាករ​ថៃ​រូបនេះ បាន​បញ្ជាក់ថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មិនធម្មតា​ឡើយ​ដោយ​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ដល់​ទៅ​ពីរ​ឯណោះ ។

ទោះជា​យ៉ាងណា Fa Michai មិនដឹងថា អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ផល សោ​ភ័​ណ្ឌ ឬ​អត់​នោះទេ​? ។ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ មាន​កាយសម្បទា​រឹងមាំ និង​មាន​កម្ពស់​ខ្ពស់​ថែមទៀត គឺ​១,៧១​ម៉ែត្រ ។​

ផល សោ​ភ័​ណ្ឌ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ដែល​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ មិនតិចជាង​៦០​នាក់​ទេ​នាពេល​កន្លងមក​។ និយាយ​ជារួម ក្នុងការ​ប្រកួត​ចំនួន​១២៩​លើក​របស់​សោ​ភ័​ណ្ឌ គេ​វាយ​ឈ្នះ​១១៣​លើក ចាញ់​១៤​លើក និង​ស្មើ​០២​លើក ។ ការប្រកួត​ចុងក្រោយ​ជាមួយ​ថៃ ផល សោ​ភ័​ណ្ឌ វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ ហ្វា​និមិត្ត ក្នុង​ទឹក​ទី​៤ ។

យ៉ាងណា សំរាប់​ការជួប​អ្នក​ប្រដាល់​ថៃ​Fa Michai​លើក​នេះ មិនដឹងថា​ផល​សោ​ភ័​ណ្ឌ​អាច​យកឈ្នះ​បាន​ឬ​អត់​នោះទេ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ គឺជា​ជើង​ខ្លាំង​ប្រចាំ​នៅ​ស្រុកថៃ ។ ចាំមើល តើ​ផល​សោ​ភ័​ណ្ឌ​យកឈ្នះ​Fa Michai បាន​ឬ​អត់ ? ។​

ឡៅ ចិ​ត្រា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ឡាវ​ឈ្មោះ​Khunpholnoy Surarith​។​ពួកគេ​ទាំងពីរ​នេះ ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។

Khunpholnoy ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​ស្រុក​ឡាវ ។ តាម​ប្រវត្តិ Khunpholnoy មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះទេ​កន្លងមក ។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ឡាវ​រូបនេះ ប្រហែល​មិនមែនជា​បន្លាក្នុងកែវភ្នែក​របស់​ឡៅ ចិ​ត្រា​នោះទេ ព្រោះ​ចិ​ត្រា​មាន​បច្ចេកទេស​ល្អ​ជាង តាមរយះ​ការប្រកួត​របស់គេ​កន្លងមក​នោះ ។
​ឡៅ ចិ​ត្រា គេ​ធ្លាប់​ផ្តួល​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​ហើយ ជាពិសេស​ក្នុងចំណោម​ការប្រកួត​ជាមួយ​ថៃ​ជិត​៤០​លើក​កន្លងមកនេះ គឺ​ចិ​ត្រា​ចាញ់​តែ​២​លើក​ប៉ុណ្ណោះ​។​ចិ​ត្រា ទាំង​បទពិសោធន៍ ទាំង​ស្នៀត​ប្រដាល់ ល្បិចកល​និង​កាយសម្បទា សុទ្ធតែ​ល្អ​និង​ខ្លាំង ដែល​អាច​ទុកចិត្តបាន​ថា អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ឡាវ Khunpholnoy បាន​មិន​ខាន ។

ទោះជា​យ៉ាងណា សម្រាប់​ការប្រកួត​របស់​ឡៅ ចិ​ត្រា លើក​នេះ គេ​មិន​ហ៊ាន​អះអាង​មុន​ថា ឡៅ ចិ​ត្រា​នឹង​ឈ្នះ Khunpholnoy នោះទេ ព្រោះ​អ្នក​ប្រដាល់​ឡាវ​រូបនេះ ក៏​មិនជា​អន់​ប៉ុន្មាន​ដែរ​។ ឡៅ ចិ​ត្រា ប្រកួត​ចុងក្រោយ​នេះ គេ​បាន​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​Farshoot shai​ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​០៦​កក្កដា​២០១៨​កន្លងមកនេះ ។​

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ស៊ឹម សំ ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ យ៉ាងណា រវាង​ពួកគេ​ពីរ​នាក់​នេះ ពុំមាន​នរណា​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ។ ចាំមើល តើ ចាន់ វា់រិ​ទ្ធ អាច​យកឈ្នះ​ស៊ឹម សំ បាន​ឬ​អត់ ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu