Ad Code

MCL 2018 ៖ ខ្សែប្រយុទ្ធ Privat របស់​អាស៊ី​អឺរ៉ុប​កំពូល​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ត្រឹម​សប្ដាហ៍​ទី​១៣



​កីឡាករ​ជនជាតិ​កា​ម៉េ​រ៉ូ​ន Befolo Mbarga Privat ​សមាជិក​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប កំពុងតែ​ឡើងឈរ​នៅ​តំបន់​កំ​ពូ​ល​តារាង​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​បើ​ធៀប​នឹង​កីឡាករ​ដទៃ គឺ​ចំនួន​១៧​គ្រាប់​ម្នាក់ឯង គិត​ត្រឹម​ប្រចាំ​សប្ដាហ៍​ទី​១៤ នៃ​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2018)​។

សរុប​ប្រកួត​ត្រឹម​១៤​សប្តាហ៍​មកនេះ​ ក្រុម​សមាជិក​ទាំង​១២​អាច​ទា​ត់​បញ្ចូល​ទី​គ្នា​បាន​៣០០​គ្រាប់​។ ចំណែក​១៧ គ្រាប់​របស់​កីឡាករ Privat បាន​ទា​ត់​បញ្ចូល​ទី​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៦​គ្រាប់ បឹងកេត និង​ព្រះខ័ន​រាជ​ស្វាយរៀង ២​គ្រាប់ ក្រសួងការពារជាតិ ២​គ្រាប់ (​ជើង​ទី​១​ចំនួន​១​គ្រាប់​) អង្គ​រថា​យ​ហ្គឺ​រ​,​វិសាខា​,​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​,​សូល​ទី​ឡូ​អង្គរ និង​អគ្គីសនី​កម្ពុជា ១​គ្រាប់ៗ​គ្រប់​ក្រុម​។



​ក្រៅពី​កីឡាករ Privat គេ​ឃើញ​កីឡាករ George Bisan របស់​ណាហ្គា​វើ​ល កំពុង​តាម​ពីក្រោយ​ដោយ​រកបាន​១៦​គ្រាប់ ខណៈ​គេ​ឃើញ​កីឡាករ​ប្រេ​ស៊ី​ល Maycon របស់​បឹងកេត រកបាន​១៤​គ្រាប់ កីឡាករ​នី​ហ្សេ​រី​យ៉ា Julius Oiboh របស់​បឹងកេត និង​កីឡា​ករនី​ហ្សេ​រី​យ៉ា Bata របស់​សូល​ទី​ឡូ​អង្គរ រកបាន​១៣​គ្រាប់ កីឡាករ​កូរ៉េខាងជើង Cheo Myon Ho របស់​វិសាខា រកបាន​១០ គ្រាប់ កីឡាករ​វ័យក្មេង សាន គឹម​ហេង របស់​វិសាខា កីឡាករ​ប្រធាន​ក្រុម រ៉ឹ​ម ប៊ុន​ហៀ​ង របស់​ក្រសួងការពារជាតិ និង​កីឡា​ករនី​ហ្សេ​រី​យ៉ា Mathew Osa រកបាន​៨​គ្រាប់​ម្នាក់​។ ក្រៅពីនោះ​សុទ្ធតែ​អ្នករក​គ្រាប់​បាល់​បាន​ម្នាក់​៧​គ្រាប់​ចុះក្រោម​។

​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ​ចំនួន​២​ជើង​ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែល​មាន​ពិន្ទុ​ច្រើនជាង​គេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែល​មាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម​។

​តាម​គម្រោង​ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨ នេះ​ទៅ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​បង្អស់ នោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នឹង​ប្រគល់​ពានរង្វាន់ (​ឬ​ហៅថា​ស្បែកជើង​មាស​) ព្រមទាំង​ថវិកា​លើកទឹកចិត្ត​ចំនួន​១.៥០០,០០០៛​។ កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Autheire Kipson អតីត​សមាជិក​នៅ​ក្លិប​ណាហ្គា​វើ​ល ជា​ម្ចាស់​ស្បែកជើង​មាស​ឆ្នាំ​ចាស់​២០១៧ កន្លងទៅ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu