Ad Code

លោក​ស្រី​ Merkel និង​រដ្ឋមន្ត្រី​មហាផ្ទៃ​ យល់​ស្រប​លើ​កិច្ចព្រមព្រៀង​អន្តោប្រវេសន៍​ដើម្បី​បញ្ចៀស​វិបត្តិ​រដ្ឋាភិបាល



អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​ចន្ទ​លើ​បញ្ហា​អន្តោប្រវេសន៍​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Horst Seehofer ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​ថមថយ​លើ​ជម្លោះ​ដ៏​ជូរចត់​ដែល​បាន​គំរាមកំហែង​រដ្ឋាភិបាល​របស់​លោក​ស្រី។

លោកស្រី Merkel បាន​ថ្លែងថា “​ភាគី​ទាំង​ពីរបាន​ឈានដល់​ការសម្រុះសម្រួល​ដ៏​ល្អ​មួយ​បន្ទាប់ពី​ការតស៊ូ​ដ៏​ស្វិតស្វាញ​និង​ពេលវេលា​លំបាកៗ​”​។ លោកស្រី​បាន​បន្ថែមថា កិច្ច​ព្រម​ព្រៀ​នេះ​គឺពាក់ព័ន្ធ​នឹង​ការបង្កើត​មណ្ឌល​សម្រាប់​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ជិត​ព្រំដែន​អាល្លឺម៉ង់​។​

ចំណែក​លោក Seehofer បាន​ឯកភាព​ថា “​យើង​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​បន្ទាប់ពី​ការចរចារ​យ៉ាងខ្លាំង​ក្លា​”​។ លោក​បាន​សង្កត់ធ្ងន់ថា លោក​មានបំណង​បន្ត​នៅក្នុង​តំណែង​គណរដ្ឋមន្ត្រី​រប​ស់លោក​បន្ទាប់ពី​គំរាម​លាឈប់​កាលពីមុន​។​

លោក Seehofer ដែល​គណបក្ស CSU របស់គាត់​ជា​សម្ព័ន្ធមិត្ត​នៃ​រដ្ឋ Bavaria របស់​គណបក្ស CDU របស់លោក​ស្រី Merkel នោះបាន​និយាយថា “​ឥឡូវនេះ យើង​មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់​មួយ​អំពី​វិធី​ទប់ស្កាត់​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​អូទ្រីស - អាល្លឺម៉ង់​នាពេល​អនាគត​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង​នេះ​នៅតែ​ត្រូវការ​ការយល់ព្រម​ពី​ដៃគូ​ចម្រុះ​ផ្សេងទៀត​របស់លោក​ស្រី Merkel ដើម្បី​ក្លាយជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។​

លោកស្រី Merkel បាន​ប្រឈមមុខ​នឹង​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​និង​បាន​ចុះខ្សោយ​នៅក្នុង​ការបោះឆ្នោត​ដោយសារតែ​ការសម្រេចចិត្ត​របស់លោក​ស្រី​នៅ​ឆ្នាំ​២០១៥​ក្នុង​ការរក្សា​ព្រំដែន​អាល្លឺម៉ង់​ឲ្យ​បើកចំហរ​ដល់​លំហូរ​ជន​ចំណាកស្រុក​ដ៏​ធំ​ដែល​ភាគច្រើន​មកពី​ប្រទេស​ស៊ី​រី អ៊ីរ៉ាក់​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​នាំ​ឲ្យ​មានការ​មកដល់​នៃ​មនុស្ស​ជាង​មួយ​លាន​នាក់​។​

កំហឹង​និង​ភាពភ័យខ្លាច​ជា​សាធារណៈ​អំពី​អ្នក​ចំណូល​ថ្មី​បាន​ជួយ​ជំរុញ​ប្រជាប្រិយភាព​ដល់​គណបក្ស​ប្រឆាំង​ឥស្លាម Alternative for Germany (AfD) ដែល​បាន​ចូល​សភា​កាលពី​ឆ្នាំមុន​និង​គំរាមកំហែង​គណបក្ស CSU របស់លោក Seehofer នៅក្នុង​ការបោះឆ្នោត​រដ្ឋ Bavaria នៅ​ខែតុលា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu