ការប្រកាសដែលមិនមានការលាក់លាម របស់តួឯកប្រុស “ហ្វ៊ូ យ៉ុងឡឺ” ក្នុងរឿង “ស្នេហ៍ក្នុងពិភពអាហារ” គឺ លោក Kenji Wu បានធ្វើឲ្យមហាជនរាប់លាននាក់ បាននាំគ្នាផ្អើលពេញបណ្តាញសង្គម បន្ទាប់ពីពួកគេបានឃើញការចុះផ្សាយ ដ៏មិនគួរឲ្យជឿមួយនេះ។
យោងតាមប្រភពជាក់លាក់មួយបានដឹងថា ក្រោយពីគេបានសង្កេតឃើញ មានពាក្យចចាមអារាមជាច្រើនបានលេចឡើង ជាបន្តបន្ទាប់គ្នាកាលពីប៉ុន្មានខែកន្លងមក គេស្រាប់តែបានប្រទះឃើញថា នៅថ្ងៃទី៤ខែធ្នូនេះ មានគេហទំព័រមួយ បានចុះផ្សាយថា លោក Kenji Wu បានប្រកាសបែកគ្នា ជាមួយកូនស្រីស្តេចល្បែងនៅម៉ាកាវ គឺនាង Laurinda ជាសាធារណៈ បន្ទាប់បានភ្ជាប់ចំណងស្នេហ៍អស់រយៈពេល៣ឆ្នាំ។
ទន្ទឹមនឹងការចុះផ្សាយខាងលើនេះ លោក Kenji Wu ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានថា
ពួកយើងទាំង២ បានបែកគ្នាពិតប្រាកដមែន។ នាងពិតជាមនុស្សដ៏ល្អម្នាក់ អរគុណសម្រាប់អ្វីគ្រប់យ៉ាងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។
តារាប្រុសរូបនេះ បានបន្តទៀតថា
នេះជារឿងបុគ្គលយើងទាំង២នាក់ អ្នកក្រៅមិនចាំបាច់ចង់ដឹងលឺច្រើននោះទេ ហើយខ្ញុំក៏សង្ឃឹមថា អ្នកដែលនៅពិភពខាងក្រៅ កុំវិភាគច្រើនពេក
៕
ហ្វ៊ូ យ៉ុងឡឺ ប្រកាសបែកគ្នា ជាមួយកូនស្រីស្តេចល្បែងនៅម៉ាកាវ
0 Comments