Ad Code

ទស្សនិកជន​អន្ទះសា​រង់ចាំ​Original Song បទ សន្យា​អាចម៍ឆ្កែ របស់លោក ម៉ៃ សុគន្ធ



​ភ្នំពេញ​ ៖​ ស្រប​ពេលដែល​ចម្រៀង​Original Song​បទ​សន្យា​អាចម៍ឆ្កែ​របស់លោក ម៉ៃ សុគន្ធ ហាក់​កំពុងតែ​ទទួល​បាន​ការចាប់អារម្មណ៍ និង គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ និង​មជ្ឈដ្ឋាន​ស្រទាប់​យុវវ័យ​នោះ​ ពេលនេះ​ត្រូវបាន​សាមីខ្លួន​បង្ហើប​ថា​ ត្រៀម​នឹង​ថត​Full MV ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​បំពេញ​តម្រូវការ​របស់​អ្នកគាំទ្រ​ខ្លួន​។​

ជាការ​កត់សម្គាល់​បន្ទាប់​ពី​Original Song​បទ សន្យា​អាចម៍ឆ្កែ​ច្រៀង​ដោយ​តារា​ប្រុស​លោក ម៉ៃ សុគន្ធ ទើប​ចេញ​ចរាចរណ៍​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​សង្គម​យូ​ធូប​ និង​ហ្វេ​ស​ប៊ុ​ក​មិនទាន់បាន​ប៉ុន្មាន​ផង ​ក៏​ស្រាប់តែ​ ​​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន។ មិនតែប៉ុណ្ណោះ​ក៏មាន​ការស្នើ​​សុំ​ដោយ​ទទូច​ដើម្បី​ឲ្យ​សាមីខ្លួន​ក៏ដូចជា​ផលិតកម្ម​ត្រូវ​ប្រញាប់​ផលិត​ចេញ​Full MV ផ្លូវការ​។​ ខណៈ​លោក ម៉ៃ សុគន្ធ ក៏​កំពុងតែ​ត្រៀម​រៀបចំ​ឆ្លើយតប​ការ​រង់ចាំ​របស់​មហាជន​ផង​នោះ។

លោក ម៉ៃ សុគន្ធ បាន​ទទួល​ស្គាល់​ថា ​ចំណងជើង Orig in al Song បទ​ថ្មី​នេះ​ហាក់​មាន​លក្ខណៈ​អាក្រក់​ស្តាប់​បន្តិច​មែន​ ប៉ុន្តែ​តាម​ការមើលឃើញ​គឺមាន​ការ​គាំទ្រ​និង​ចាប់អារម្មណ៍​ច្រើន​ដោយ​ខុសប្លែក​ពី​បទ​ចម្រៀង​មុនៗ​។​ ម្យ៉ាងទៀត​ខ្ញុំ​មិន​ខ្វល់​លើ​ការរិះគន់​ដែល​កើតចេញពី​បុគ្គល​មួយចំនួន​នោះឡើយ ​តែ​អ្វីដែល​ខ្ញុំ​ពេញចិត្ត​គឺ​បម្រើ​អារម្មណ៍​ទស្សនិកជន​ដែល​គាំទ្រ​ខ្ញុំ​តែប៉ុណ្ណោះ​។​

សូមបញ្ជាក់ថា​ ចម្រៀង​Original Song របស់លោក ម៉ៃ សុគន្ធ ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​នៅលើ​ទីផ្សារ​សិល្បៈ​បន្ទាប់ពី​មានការ​ទម្លាយ​ផ្សព្វផ្សាយ​នោះ​គឺមាន​ចំណងជើង​ថា​សន្យា​អាចម៍ឆ្កែ។ បទ​នេះ​គឺជា​ស្នា​កដៃ​និពន្ធ​បទ​ភ្លេង​ថ្មី​ដោយ​លោក ហាន ណារ៉ាក់​ភា​រុន ​និង Melody និង​និពន្ធ​ទំនុកច្រៀង​ដោយ Gina Sor៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu