Ad Code

តារា​ប្រុស​​ ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា វិវឌ្ឍ​ខ្លួន​ពី​ក្មេង​លក់​នំ​ ក្លាយជា​តារា​សម្ដែង ​និង​ចម្រៀង​Original



ភ្នំពេញ​ ៖ ​ពិតជា​គួរ​ឲ្យ​ស្ងើច​សរសើរ​ចំពោះ​ទឹកចិត្ត​នៃ​ការ​ប្រឹងប្រែង​តស៊ូ​ជម្នះ​នូវ​រាល់​ការ​លំបាក​ឆ្លងកាត់​ជីវិត​ក្មេង​កំព្រា​ឪពុក និង​ធ្លាប់តែ​ទូល​នំកង​ដើរ​លក់​កាត់​ក្តៅ​ហាលភ្លៀង​តាម​សំយាប​ផ្ទះ​គេ​មក​ក្លាយជា​តារា​សម្ដែង​ និង​ចម្រៀង​Original Song​កំពុង​ទទួល​បានការ​គាំទ្រ​និង​មាន​ប្រជាប្រិយភាព​នៅ​លើ​ទីផ្សារ​សិល្បៈ​ពី​សំណាក់​តារា​ប្រុស​លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា។

រំលឹក​ពី​ប្រវត្តិ​ត្រួសៗ​របស់​លោក ​ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា,​ លោក ណា​វ៉ា​ត់​ត្រា គឺមាន​ដើមកំណើត​មកពី​ស្រុក​ខេត្តបាត់ដំបង​លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា កន្លងមក​ធ្លាប់​ផ្អាក​ពី​អាជីព​សិល្បៈ​មួយ​រយៈ​ពេល ​និង​ទើប​វិលត្រឡប់​មករក​អាជីព​ចាស់​វិញ​កាលពី​ពេល​ថ្មីៗ​នេះ​។​ លោក​ក៏​ជា​អ្នក​សិល្បៈ​ដែល​មាន​ជីវិត​កម្សត់​មួយ​រូប​ផង​ដែរ​ព្រោះ​លោក​ធ្លាប់​កំព្រា​ឪពុក​តាំងពី​នៅក្នុង​ផ្ទៃ ​ហើយ​ធ្លាប់​ដើរ​លក់​នំកង​យក​លុយ​រៀន​ទៀត​ផង។

បើ​តាម​ការ​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា ​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​បែក​ឪពុក​តាំងពី​ម្ដាយ​​​មាន​ទម្ងន់​ខ្លួន​ប្រមាណ​៥​ខែ​ម្ល៉េះ ​ហើយ​ឪពុក​លោក​គឺ​បម្រើ​ការធ្វើ​ទាហាន​។ ម្យ៉ាងទៀត​នៅពេល​រូបលោក​ពេញវ័យ​ក៏បាន​តាម​ស្វែងរក​ឪពុក​ពីរ​នាក់​ម្តាយ​ដែរ​តែ​រក​មិនឃើញ​សោះឡើយ​។​ ពេលខ្លះ​ខ្លួន​មាន​អារម្មណ៍​ថា​តូចចិត្ត​ដែល​គេ​មាន​ឪពុកម្ដាយ​រស់នៅ​ជុំគ្នា​គ្រួសារ​តែ​ខ្លួន​បែរជា​អភ័ព្វ​ពេល​មាន​ជីវភាព​សមរម្យ​ហើយ​មិនដឹង​ជា​ទៅរក​ឪពុក​នៅទីណា​ឃើញ​។​

លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា បាន​បញ្ជាក់​ថា ទោះបីជា​លោក​ជួប​ឧបសគ្គ​ឬ​ការ​លំបាក​យ៉ាងណាក្តី​គឺ​លោក​នៅតែ​ពុះពារ​តស៊ូ​រហូតដល់​រៀន​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​ ទើប​ក្រោយមក​ក៏​ផ្តើម​ចូល​ប្រឡូក​ក្នុង​អាជីព​ជា​តារា​សម្ដែង​និង​ចម្រៀង​ទៀតផង។ ខណៈ​លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា បច្ចុប្បន្ន​​ក៏បាន​ក្លាយជា​អ្នកចម្រៀង Original Song​ផងដែរ។ បទ​Original Songs ដំ​បូង​មាន​ចំណងជើង​ថា ជាតិ​ក្រោយ​ផ្សេង​ជួប​ពុក​ម៉ែ ដែល​បទ​នេះ​ត្រូវ​និង​ជីវិត​ពិត​ផ្ទាល់ខ្លួន​របស់​លោក​តែម្តង។

លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា បាន​បន្ថែមថា ​ក្រោយពេល​វិលត្រឡប់​មក​ចូល​សិល្បៈ​សាជាថ្មី​នេះ​លោក​បាន​ថត​បទ​ចម្រៀង Original Songs ចំនួន​៣​បទ​ ខណៈ​បទ​ទាំងនេះ​កំពុង​ត្រៀម​ចេញ​ជា​Full MV​នាពេល​ឆាប់ៗ​នេះ​។​ យ៉ាងណាមិញ​ថ្វី​ត្បិត​លោក​បាន​ចេញ​បទ​ចម្រៀង​Original Song ផ្ទាល់ខ្លួន​នៅលើ​ទីផ្សារ​១​បទ​ហើយក៏​ពិតមែន តែ​លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា ពុំមាន​ចំណង់​ចំណូលចិត្ត​ដើម្បី​ចាប់​យក​អាជីព​ជា​តារាចម្រៀង​តែមួយ​មុខ​នោះ​ឡើយ​ពោលគឺ​នៅតែ​រក្សា​អាជីព​សម្ដែង​ដដែល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu