Ad Code

បន្ទាប់ពី​ជំនួប​នៅ​ទីក្រុង​ហេ​ល​ស៊ីន​គី លោក Trump គ្រោង​ទទួល​លោក Putin នៅ​រដ្ឋធានី​វ៉ាស៊ីនតោន



ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែល​កំពុង​ស្ថិត​ក្រោម​ការ​រិះគន់​ ដោយសារ​ជំនួប​កំពូល​នៅ​ទីក្រុង ហេ​ល​ស៊ីន​គី ជាមួយ​លោក Vladimir Putin បាន​និយាយ​ថា គាត់​កំពុង​ទន្ទឹងរង់ចាំ​ដើម្បី​ជួប​មេដឹកនាំ​រុស្ស៊ី​រូប​នេះ​ជាថ្មី​ម្តង​ទៀត ​ខណៈ​ដែល​កិច្ចពិភាក្សា​កំពុង​ដំណើរការ​រួច​ទៅ​ហើយ ​សម្រាប់​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​។​

លោក Trump បានទទួល​ការរិះគន់​ទាំងពី​គណបក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​ចំពោះ​អ្វីដែល​មនុស្ស​ជាច្រើន​មើលឃើញថា​ជាការ​ឱបក្រសោប​របស់គាត់​ចំពោះ​បុរស​ខ្លាំង​រុស្ស៊ី​នៅ​សប្តាហ៍​នេះហើយ​ហាក់ដូចជា​មិន​យល់ស្រប​ចំពោះ​ភ្នាក់ងារ​ស៊ើបការណ៍​ផ្ទាល់ខ្លួន​របស់គាត់​និង​ការវាយតម្លៃ​របស់​ពួកគេ​ដែលថា ក្រុង​មូ​ស្គូ​បាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦​។​

ប្រតិកម្ម​ប្រឆាំង​បានធ្វើ​ឲ្យ​លោក Trump ចេញមុខ​មក​ការពារ​ដោយមាន​សេចក្តី​ថ្លែង​ការ​ប៉ុន្មាន​ថ្ងៃ​ទាំងពី​លោក​ប្រធានាធិបតី​និង​ពី​សេត​វិមាន​។​

ប៉ុន្តែ​លោក Trump បាន​វាយបក​ទៅកាន់​ការរិះគន់​ទាំងនោះ​វិញ​និង​កំណត់​គោលដៅ​ទៅលើ “​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​” ដែល​មិនបាន​ទទួលស្គាល់​សមិទ្ធ​ផល​របស់គាត់​។​

លោក Trump បាន​និយាយ​នៅលើ Twitter ថា “​កិច្ចប្រជុំ​កំពូល​ជាមួយ​រុស្ស៊ី​គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ​លើកលែងតែ​សត្រូវ​ពិតប្រាកដ​របស់​ប្រជាជន​គឺ​ព័ត៌មាន​ក្លែងក្លាយ​ប៉ុណ្ណោះ​។ ព័ត៌មាន​ក្លែងក្លាយ​ចង់ឃើញ​ការប្រឈមមុខគ្នា​ដ៏​ធំ​មួយ​ជាមួយ​ប្រទេស​រុស្ស៊ី​សូម្បីតែ​ការប្រឈមមុខគ្នា​មួយ​ដែល​អាច​នាំទៅដល់​សង្គ្រាម​ក៏ដោយ​”​។​

ទន្ទឹមនឹង​នេះដែរ រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo បាន​និយាយថា គោលដៅ​របស់លោក Trump គឺ “​បង្វែរ​ទិសដៅ​នៃ​ប្រទេស​ទាំងពីរ​វិញ​ដែល​កំពុង​ដើរ​លើផ្លូវ​អាក្រក់​”​។​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍ CNBC លោក Trump បាន​និយាយថា “​ការរួម​គ្នា​ជាមួយ​លោក​ប្រធានាធិបតី Putin, ការរួម​គ្នា​ជាមួយ​រុស្ស៊ី​គឺមាន​ភាព​វិជ្ជមាន​មិនមែនជា​អវិជ្ជមាន​ទេ​”​។ លោក Trump បាន​ថ្លែងថា “​ខ្ញុំ​ទន្ទឹងរង់ចាំ​កិច្ចប្រជុំ​ជា​លើក​ទី​ពីរ​របស់​យើង​ដូច្នេះ​យើង​អាច​ចាប់ផ្តើម​អនុវត្ត​នូវ​រឿងរ៉ាវ​ជាច្រើន​ដែល​បាន​ពិភាក្សា​”​។​

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​និយាយថា កិច្ចប្រជុំ​នេះ​អាច​នឹងធ្វើ​ឡើង​នៅ​ខែកញ្ញា​។​

មេដឹកនាំ​ទាំងពីរ​បានធ្វើ​កិច្ចពិភាក្សា​បិទទ្វារ​រយៈពេល​ពីរ​ម៉ោង​ដោយ​គ្មាន​វត្តមាន​នរណាម្នាក់​ផ្សេងទៀត​ទេ​ប៉ុន្តែ​មាន​អ្នកបកប្រែ​រៀងៗ​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu