Ad Code

ទូច ស្រី​ល័​ក្ខ ប្រកាស​ស្វែងរក​លោកតា​វ័យ​ចំណាស់​ពិការ​ភ្នែក​ស៊ីឈ្នួល​សក​ដូង​ឲ្យ​គេ



ភ្នំពេញ ​៖ ​តាមរយៈ​ការ​បង្ហោះ ​និង​ស៊ែរ​ចែករំលែក​នូវ​វីដេអូ​មាន​រយៈពេល​ជិត​២​នាទី​ បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​របស់​លោក​តា​វ័យ​ចំណាក់​ម្នាក់ ​ដែល​ពិការ​ភ្នែក​ប្រកប​របរ​ស៊ីឈ្នួល​សក​ដូង​ឲ្យ​គេ​គួរ​អាណិត​នោះ​ តារា​ស្រី​អ្នកនាង​ទូច ស្រី​ល័​ក្ខ​ បាន​បង្ហាញ​ពី​ក្តី​អាណិតអាសូរ​ និង​ថែមទាំង​ប្រកាស​ស្វែងរក​អត្តសញ្ញាណ​ ឬ​ទីលំនៅ​របស់​លោកតា​ម្នាក់​នេះ​ដើម្បី​ជួយ​ជា​ថវិកា​​គាត់។

នៅក្នុង​ឃ្លីប​វីដេអូ​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​លោកតា​វ័យ​ចំណាស់​​ម្នាក់​ ដែល​មាន​ជីវភាព​ខ្វះខាត និង​ស្ថិត​ក្នុង​សភាព​ពិការ​ភ្នែក​ទាំងសងខាង​ ដោយ​ប្រកប​របរ​ស៊ីឈ្នួល​សក​ដូង ​ខណៈ​មាន​មហាជន​ជាច្រើន​កំពុង​អាណិតអាសូរ​និង​ថែមទាំង​សួរនាំ​រក​ទីកន្លែង​រស់នៅ​របស់គាត់​ផង​នោះ​។ ​ប៉ុន្តែ​គិត​មកទល់ពេលនេះ​គេ​ពុំទាន់​ទទួលបាន​ព័ត៌មាន​ពិត​ពី​លោកតា​រូបនោះ​នៅឡើយ​ទេ​។​

ជាក់ស្តែង​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​សរសេរ​បង្ហោះ​ភ្ជាប់​នឹង​រូបភាព​រួម​ទាំង​វីដេអូ​នោះ​ថា ​បងប្អូន​ណាខ្លះ​ដឹង​ថា​ លោកតា​គាត់​រស់នៅ​ទីណា​អត់ ​ខ្ញុំ​ចង់​យក​ថវិកា​ផ្ទាល់ខ្លួន​របស់ខ្ញុំ​យក​ទៅ​ជូន​លោក​កក្ដា ​ទោះបី​តិចក្តី​តែ​ជា​អ្វី​ដែរ​ចៅ​ចង់​ជូន​លោកតា​ព្រមទាំង​គ្រឿង​បរិភោគ​និង​សម្ភារៈ​បន្តិចបន្តួច។

បន្ទាប់ពី​ឃើញ​នូវ​សកម្មភាព​របស់​លោកតា​កំសត់​ខាងលើនេះ​មាន​ទស្សនិកជន​ជាច្រើន​កំពុងតែបន្ត​ការចែករំលែក​ព័ត៌មាន​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​។​ មិនតែប៉ុណ្ណោះ​ក៏មាន​ការបញ្ចេញ​មតិផ្ទុយ​គ្នា​ដោយមាន​ខ្លះ​បាន​និយាយថា​ លោកតា​វ័យ​ចំណាស់​រូបនេះ​បច្ចុប្បន្ន​ពុំមែន​ជនជាតិខ្មែរ​និង​រស់នៅ​ស្រុក​ខ្មែរ​នោះឡើយ​ពោលគឺ​គាត់​រស់​នៅឯ​បរទេស​។​

ថ្វីត្បិតតែ​យ៉ាងនេះ​ក៏ពិតមែន​ គិត​មក​ទល់​ពេលនេះ ​គេ​ពុំ​ទាន់​ដឹង​ច្បាស់​ពី​អត្តសញ្ញាណ ​ឬ​ទីកន្លែង​ពិតប្រាកដ​របស់​លោកតា​ម្នាក់​នេះ​នៅឡើយ​ទេ​ថា ​គាត់​ជា​ជនជាតិ​ខ្មែរ រស់នៅ​ស្រុក​ខ្មែរ ​ឬមួយ​ជា​វីដេអូ​បញ្ចេញ​មកពី​ប្រទេស​ណាមួយ​នៅឡើយ។ ខណៈ​កំពុង​មាន​ការ​ចែករំលែក​ និង​ប្រកាស​ស្វែងរក​អំពី​ព័ត៌មាន​ផ្លូវការ​របស់​លោកតា​ម្នាក់​នោះ​ផងដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu