Ad Code

ការ​ចុះ​បញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ របស់​ក្រសួងពាណិជ្ជកម្ម​ អាច​បង់ប្រាក់​តាម​ធនាគារ​បាន



ភ្នំពេញ​ ៖​ ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​ជូនដំណឹង​កាលពី​ថ្មី​កន្លង​មក​នេះ​ឲ្យ​ដឹង​ថា ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​អេឡិចត្រូនិក របស់​ក្រសួងពាណិជ្ជកម្ម អាច​ធ្វើ​ការ​បង់ប្រាក់​តា​ម​ប្រព័ន្ធ​អន​ឡាញ តាម​ធនាគារ​កាណាឌីយ៉ា និង​អេស៊ីលីដា។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់ ក្រសួងពាណិជ្ជកម្ម​បាន​ ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ប្រព័ន្ធ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​ក្រសួងពាណិជ្ជកម្ម អាច​ធ្វើ​ការ​បង់ប្រាក់​តា​ម​ប្រព័ន្ធ​អន​ឡាញ (Canadia E-Commerce Payment) ជាមួយ​ធនាគារ​កាណាឌីយ៉ា ក​.​អ (CANADIA BANK PLC) បាន​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ។

ក្រសួង​បន្ត​ថា ធនាគារ​កាណាឌីយ៉ា ក​.​អ (CANADIA BANK PLC) គឺជា​ធនាគារ​ទី​ពីរ បន្ទាប់ពី​ធនាគារ​ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC) ដែល​បាន​ត​ភ្ជាប់​ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ជាមួយ​ប្រព័ន្ធ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​អេឡិចត្រូនិក របស់​ក្រសួងពាណិជ្ជកម្ម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu