Ad Code

នគរបាល ពាក់​ស័ក​៤​កន្លះម្នាក់ បាញ់សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់​សណ្ឋាគារ​កូ​ឡូ​សូ​និង​ខារ៉ាអូខេ​កូ​ឡូ​សូ



ភ្នំពេញ ៖ មន្ត្រីនគរបាល ពាក់​ស័ក្តិ​៤​កន្លះ​ម្នាក់ សង្ស័យ មាន​វិបត្តិ​ដោះស្រាយ មិន​ចេញ បាន​ដាច់ចិត្ត ធ្វើ​អត្តឃាត បាញ់សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់​សណ្ឋាគារ​កូ​ឡូ​សូ និង​ខារ៉ាអូខេ​កូ​ឡូ​សូ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​សណ្ឋាគារ កូ​ឡូ​សូ​និង​ខារ៉ាអូខេ​កូ​ឡូ​សូ នៅតាម ផ្លូវ៣៥០ ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ជនរងគ្រោះ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ម៉ម រ​តះ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ មាន ឋានន្តរស័ក្តិ វរ​សេនី​ទោ ពាក់​ស័ក​៤​កន្លះ ស្នាក់នៅ​សង្កាត់​បឹង​ជំ​ពុន ខណ្ឌមានជ័យ ដោយ​ប្រើប្រាស់​កាំភ្លើង ខ្លី៥៤ បាញ់សម្លាប់​ខ្លួនឯង។



ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ប្រចាំ​នៅ​ទីនោះ​ បាន​និយាយ​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃ ទី​១​សីហា នេះ​ថា កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា បុរស​រងគ្រោះ​ខាងលើ​បាន ចូល​ទៅ​ជួល​បន្ទាប់​សណ្ឋាគារ កូ​ឡូ​សូ​និង​ខារ៉ាអូខេ​កូ​ឡូ​សូ នៅ​តាម​ផ្លូវ​៣៥០​ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ស្នាក់នៅ លុះ​មកដល់​ម៉ោង​ប្រមាណ​ជា១២​ថ្ងៃត្រង់​ថ្ងៃទី​១ ​ខែសីហា បុគ្គលិក​នៅ​ទីនោះ មិនឃើញ ជនរងគ្រោះ ចេញពី​បន្ទាប់​មានការ សង្ស័យ បុគ្គលិក ក៏បាន​ទៅ​គោះ ទ្វា បន្ទាប់ តែ​គ្មាន អ្នក​ឆ្លើយតប ឡើយ ដោយមាន​ការ សង្ស័យ បុគ្គលិក​ក៏បាន​យក​កូនសោ បើក​ចូល​ទៅ​មើល ក៏​ប្រទះឃើញ បុរស​រូប​នោះ បាញ់​ក្បាល ធ្លាយ​ទៅ​ម្ខាង សម្លាប់​ខ្លួនឯង ស្លាប់​ក្នុង​ថ្លុកឈាម។

ប្រភព​ដដែល​បន្ត ថា​បន្ទាប់ពី ឃើញ​បែប​នេះ បុគ្គលិក បាន​រាយ​ការណ៍​ទៅ ម្ចាស់ សណ្ឋាគារ រួច​រាយ​ការ​ណ៍ ទៅ​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ ឲ្យ​ចុះមក​ពិនិត្យ និង​កោសល្យវិច័យ រក​មូលហេតុ​ពិត​នៃ​ការ​ស្លាប់​របស់ ជនរងគ្រោះ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​អ្នកយកព័ត៌មាន​ជា ច្រើន មិនត្រូវ​មិន សមត្ថកិច្ច​អនុញ្ញាត​ឲ្យ ចូល​ទៅ​ផ្តិត​រូបភាព ឡើយ។ ជុំវិញ​ករណី បាញ់សម្លាប់​ខ្លួនឯង​នេះ សមត្ថកិច្ច​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ទេ ខ​ណៈ​សមត្ថកិច្ច​កំពុងតែ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu