Ad Code

ប្រធាន​សមាគម ADHOC រង​បណ្តឹង​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយសារ​មិនបាន​បង់ពន្ធ​ថ្លៃឈ្នួល​ផ្ទះ​ជូន​រដ្ឋ



ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ដាក់​ពាក្យ​ប្ដឹង​ចោទប្រកាន់​លោក ធន សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក (ADHOC) និង​លោកស្រី ឆាយ សុវណ្ណ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ដែល​បាន​គេចវេស​មិន​ព្រម​បង់ពន្ធ​ថ្លៃឈ្នួល​ផ្ទះ​ជូន​រដ្ឋ​កាលពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ នេះ​បើ​យោង​យោង​តាម​លិខិត​របស់ ACU។

លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ការិយាល័យ​យើង​ទើប​ទទួលបាន នៅ​ថ្ងៃទី០១ ខែសីហា បាន​ឲ្យ​ដឹង​ថា អង្គភាព​បាន​ទទួល​ពាក្យ បណ្តឹង​កាលពី​ថ្ងៃ​១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយ​ចោទប្រកាន់​លោកស្រី ឆាយ សុវណ្ណ និង​លោក ធន សារាយ គេ​ស​វេស​មិន​ព្រមទៅ​បង់ពន្ធ​កាត់​ទុក​ជូន​រដ្ឋ លើ​ថ្លៃឈ្នួល​ផ្ទះ​របស់​ខ្លួន ដែល​បាន​ជួល​ឲ្យ​សមាគម អាដហុក កាលពី​ឆ្នាំ​២០០៥-២០០៦​។

ACU បញ្ជាក់​ថា តាម​ការ​ប្រមូល​ព័ត៌មាន នៃ​ការគ្រប់គ្រង​អចលនទ្រព្យ និង​ការ​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​លើ​ឈ្នួល​ផ្ទះ និង​ដី​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ នៃ​ការគ្រប់គ្រង​ប្រមូល​ពន្ធ របស់​សាលា​ពន្ធដារ​ខណ្ឌដូនពេញ បាន​បង្ហាញថា អាសយដ្ឋាន​ផ្ទះ​លេខ​៣ ផ្លូវ​លេខ​១៥៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ បាន​ចុះបញ្ជី​ពន្ធដារ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១១ បាន​ជួល​ទៅ​ឲ្យ​សមាគម​អាដហុក តំណាង​ដោយ លោក គា អ៊ិន ចុះ​នៅ​ថ្ងៃ​១ ខែមករា ឆ្នាំ​២០១៦ ក្នុង​មួយខែ​តម្លៃ​ឈ្នួល ៩.២០០.០០០​រៀល។

ផ្អែក​តាម​ប្រព័ន្ធ​គ្រប់គ្រង ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន ពន្ធដារ​បាន​ចាប់​ផ្តើម​ដាក់​ដំណើរការ ពី​ខែមករា ឆ្នាំ​២០១៦ មក​បង្ហាញថា ម្ចាស់ផ្ទះ​ជា​កម្មសិទ្ធិករ​ខាងលើ ក៏បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ ដោយ​បាន​បង់ប្រាក់​ពន្ធ កាត់​ទុក​លើ​ឈ្នួល​ផ្ទះ និង​ដី​ចំនួន​១០​ភាគរយ ៩២០.០០០​រៀល ស្មើនឹង​២៣០​ដុល្លារ ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០១៦ បាន​ត្រឹមត្រូវ ។ ចំពោះ​ទិន្នន័យ​ក្នុង​ឆ្នាំ​២០១៥​វិញ អគ្គនាយកដ្ឋាន​ពន្ធដារ​មិន​មាន​ទេ ព្រោះ​មិនទាន់​បាន​ដាក់ ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​Single Invoices នៅឡើយ​។

ទាក់ទង​បញ្ហា​នេះ ការិយាល័យ​របស់​យើង​នៅ​មិនទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​ពី​លោក ធន សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក (ADHOC) និង​លោកស្រី ឆាយ សុវណ្ណ បាន​នៅឡើយ​ទេ រហូតដល់​រសៀល​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu