Ad Code

រដ្ឋមន្ត្រីក្រសួង​ការងារ​ដឹកនាំ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​សារា​វ័ន​តេ​ជោ



ភ្នំពេញ ​៖ ​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មន្ត្រី​កាលពី​ព្រឹក ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨​បាន​ដឹកនាំ​មន្ត្រី រាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ ទៅ​ចូលរួម​កាន់ បិណ្ឌ វេន​ទី​១​នៅ​វត្ត​សារា​វ័ន​តេ​ជោ​ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១​នេះ​ផងដែរ លោក​បណ្ឌិត អ៊ិត សំហេង ព្រមទាំង​មន្ត្រី​នៃ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​នាំយក​នូវ​ទេយ្យវត្ថុ​មួយចំនួន និង បច្ច័យ​ចំនួន​ប្រមាណ​១៥​លាន​៧៥​ម៉ឺន​រៀល ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​សារា​វ័ន​តេ​ជោ​ក្នុងនោះ​ប្រគេន​ព្រះសង្ឃ​ចំនួន​១៣៦​អង្គ​ដោយ​ក្នុង​១​អង្គៗ​បច្ច័យ​១​ម៉ឺន​រៀល​។​តាជី​យាយជី​ចំនួន​៥០​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​បច្ច័យ​១​ម៉ឺន​រៀល​កូនសិស្សលោក​ចំនួន​៣០​នាក់​ម្នាក់ៗ​ទទួល​បាន​៥​ពាន់​រៀល​ប្រគេន​បច្ច័យ សម្រាប់​កសាង​ចំនួន ៥​លាន​រៀ ល​និ ង​ចំណាយ​ផ្សេងៗ​ចំនួន​៦​លាន​៥​សែន​រៀល​។

បន្ទាប់ពី​បាន​វេរ​ប្រគេន​ចង្ហាន់ និង ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ និង បង្សុកូល​រួចមក លោក បណ្ឌិត អ៊ិត សំហេង ព្រមទាំង​មន្ត្រី​នៃ​ក្រសួង បាន​រាប់​បាត ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បងប្អូនជីដូន​ជីតា និង ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ និង ដើម្បី​បួងសួង​សូម​សេចក្តីសុខ សេចក្តី​ចម្រើន កើតមាន​ដល់​មន្ត្រី​នៃ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​គ្រប់ៗ​រូប។



ទាក់ទង​ទៅ​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផងដែរ​ ព្រះ​ឃោ​សា​វិសុទ្ធិ​ស៊ឹម​ស​យ៉ុង​ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​ទីប្រឹក្សា​ផ្ទាល់​សម្តេច​សង្ឃ​ទេព​វង្ស​និង​ជា​ព្រះចៅអធិការ​វត្ត​សា​រាវ​ន័​តេ​ជោ​បាន​មាន​សង្ឃដីកា​ថា ពិធីបុណ្យ​ភ្ជុំ​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ផ្សេងទៀត ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ធ្វើ ហើយ​ជា​រៀងរាល់​ឆ្នាំ ពិធីបុណ្យ​ភ្ជុំបិណ្ឌ តែងតែ​ប្រារព្ធ​ធ្វើ​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ខែ ភទ្របទ រហូតដល់​ថ្ងៃ​១៥​រោច ដែល​ពិធីបុណ្យ​នេះ គេ​ចាត់ទុកថា​ជា​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ និង ការ​ឧទ្ទិស​មគ្គផល​ជូន​ដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅហើយ​ឲ្យ​បាន​ទទួល ព្រមទាំង​បាន​រួច​ផុតពី​បាបកម្ម​ទាំងឡាយ​ផងដែរ។

ប្រជារាស្ត្រ​ខ្មែរ​បាន​ឲ្យ តម្លៃ និង​សារៈសំខាន់​ទៅលើ​បុណ្យ​ធំៗ​ពីរ គឺ​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះ និង​ពិធី បុណ្យ​ចូលឆ្នាំថ្មី​។ គេ​តែងតែ​នាំគ្នា​ទៅធ្វើ បុណ្យកាន់បិណ្ឌ​-​ភ្ជុំបិណ្ឌ ក្នុង​ទីវ​ត្ត​អារាម ដែល​ត្រូវ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១​រោច រហូតដល់​ថ្ងៃ​១៥​រោច ខែភទ្របទ​។ ក្នុងអំឡុង​១៥​ថ្ងៃនេះ គេ​តាំងចិត្ត​ដាច់ខាត​ត្រូវតែ ទៅ​វត្ត​ឲ្យ​បាន​ម្តង​យ៉ាងតិច ក្នុង​ថ្ងៃ​ណាមួយ​មិនអាច ខកខាន​បានឡើយ ទោះជា​មានការ​មមាញឹក ឬ​ក្រីក្រ លំបាក​យ៉ាងណាក៏ដោយ ។ ពិសេស​ថ្ងៃ​១៥​រោច ជា​ថ្ងៃ​បង្ហើយ គេ​ហៅថា “​ភ្ជុំបិណ្ឌ​”។

រឿងហេតុ​ទាំងអស់​នោះ ក៏ដោយ​សារ​គេ​មាន​ជំនឿ យ៉ាង​មុតមាំ តាម​សណ្តាប់​ចាស់ៗ ដែល​ពោល​ណែនាំ និង​ធ្វើ​តៗ​គ្នា ដោយ​អនុវត្ត​ជា​រៀងរាល់​ឆ្នាំ ជា​យូរ​មក​ហើយ។ ផ្នត់​ជំនឿ​នោះ គឺ​គេ​មាន​មនោសញ្ចេតនា​ នឹក​គិត និង​អាណិត​ចំពោះ ញាតិសណ្តាន ដែល​បាន​ចែក​ឋាន​ទៅ​ហើយ មាន​មាតាបិតា ជីដូន​ជីតា បងប្អូន​កូន ចៅ ដែល​ដល់​រដូវ​អាច​បាន មក​ទទួលយក​ភោគផល​។ ព្រោះ​អ្នក​ដែល​ចែក​ឋាន​ទៅនោះ ខ្លះ​មាន​បាបកម្ម​ត្រូវ ទៅ សោយទុក្ខ​ទោស នៅ​ឋាននរក ប្រេត កើត​ក្នុង​អបាយភូមិ​វេទនាណាស់​។ ឋាន​នោះ​ស្ថិតនៅ ជ្រៅ​ឆ្ងាយ​ពី ឋា ន មនុ ស្ស មិនអាច​ងើប​មក​បាន ឃើញ​ពន្លឺព្រះអាទិត្យ​ទេ គ្មាន​សំលៀកបំពាក់ គ្មាន​អាហារ​បរិ ភោគ ឡើយ​។

លុះដល់​រដូវ​បុណ្យ​នេះ គេ​បាន​ដោះលែង​ឲ្យ​មក​ទទួលយក ផលានិសង្ស​ដែល​ញាតិ សាច់សាលោហិត ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ​។ ម្យ៉ាងទៀត​គេ​ខ្លាច​អ្នក​ទាំងអស់​នោះ ដាក់​ប្រទេច​បណ្តាសា​ឲ្យ​គេ​ហិនហោច ប្រសិនបើ ដើរ ស្វែង រក​គ្រប់ ៧​វត្ត​ហើយ មិនឃើញ​សាច់ញាតិ ធ្វើបុណ្យ​បញ្ជូន​កុសល​ឲ្យ​ទេនោះ​។ ជាមួយ​គ្នា​នេះ​ដែរ ដែល​គេ​មាន​ក្តី​សង្ឃឹម​មួយ​ទៀតថា អំពើ​កុសល ដែល​គេ​មាន​សទ្ធា​បាន​បរិច្ចាគ​ឧទ្ទិស​នោះ នឹង​ងាក​បែរ មក​ឲ្យ​សព្វ​សាធុការពរ ហើយ​គេ​នឹងត្រូវ​បាន​ទទួល​វិញ ដែរ​នូវ​សេចក្តីសុខ និង​សេចក្តីចម្រើន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu