Ad Code

យុវជន​ម្នាក់​ ត្រូវ​ឪពុកម្ដាយ​ក្មេង​ស្រី​ប្តឹង​​ពី​បទ​​រំលោភ​សេពសន្ថវៈ



តាកែវ​ ៖​ ជន​សង្ស័យ​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​សំរោង​ចុះ​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​ពី​ឪពុកម្ដាយ​ក្មេងស្រី​រងគ្រោះ​យក​មក​សួរនាំ។

ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​នេះ​ បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៨ ខណៈ​ដែល​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង ​កាលពី​ថ្ងៃ​ទី​២៨ ខែតុលា​ មុន​មួយថ្ងៃ​ នៃ​ការ​ចាប់ខ្លួន​។

ករណី​នេះ​សមត្ថកិច្ច​បាន​ប្រាប់ថា ជនសង្ស័យ​មានឈ្មោះ ណុប វុត្ថា ហៅ​កប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ទង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ត្រូវ​បាន​ឪពុក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឈ ប អាយុ​៣២​ឆ្នាំ ប្ដឹង​ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​គាត់​ឈ្មោះ ឆ ស្រ ក អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ដែល​ប្រព្រឹត្ត​កាលពី​អំឡុង​ចុងខែ​កញ្ញា និង​ដើមខែ​តុលា ឆ្នាំ​២០១៨​។

ក្រោយ​ទទួល​ពាក្យបណ្ដឹង​សមត្ថកិច្ច​ជំនាញ​ នៃ​អធិការ​នគរបាល​ស្រុក​សំរោង​បាន​ចុះ​ឃាត់ខ្លួន​ជន​សង្ស័យ​ខាងលើ​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ឡើង​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu