Ad Code

បើក​លឿន​បុក​ឡើង​ទួល​កាត់​ទទឹង​ផ្លូវ​ ផ្លោង​ប្រមាណ​១០​ម៉ែត្រ ​របួសធ្ងន់



ភ្នំពេញ ៖ ​នារី​ម្នាក់​ បាន​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​នៅ​នឹងកន្លែង កើតហេតុ​បន្ទាប់ពី​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​ខ្លួនឯង​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​ទៅ​បុក​ទួល​កាត់​ទទឹង​សម្រាប់​បន្ថយល្បឿន​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៩ ​ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ទួល​ពពែ​ សង្កាត់​ទួល​សង្កែ​ទី​២ ​ខណ្ឌឫស្សី​កែវ​។

នារី​រងគ្រោះ​នោះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ឈ្មោះ​ណូ ​រ៉ា​ អាយុ​ជាង​២០​ឆ្នាំ​ ស្នាក់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌឫស្សីកែវ ​ជិះ​ម៉ូតូ​ម៉ាក​និក​ ពណ៌​ទឹកប្រាក់​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GZ-2000។



តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ខាងលើ ជិះ​ដោយ​នារី​រងគ្រោះ​ម្នាក់ឯង​ល្បឿន​លឿន​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុច​កើតហេតុ​ខ្វះ​ការប្រុងប្រយ័ត្ន​មិនបាន​បន្ថយល្បឿន​ជ្រុល​ទៅ​បុក​ទួល​កាត់​ទឹង​ផ្លូវ​សម្រាប់​បន្ថយល្បឿន​បណ្តាល​ខ្ទាត​ផ្លោង​ទាំង​ម៉ូតូ​ និង​ អ្នក​ជិះ​ប្រមាណ​១០​ម៉ែត្រ​ រង​របួស​ក្បាល​ធ្ងន់ធ្ងរ។

ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ចំណែក​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២ រង់ចាំ​ជនរងគ្រោះ ​ឬ សាច់ញាតិ​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​និង​ប្រគល់​ឲ្យ​នៅពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu