Ad Code

តើ​យុវជន​កម្ពុជា​បាន​ត្រៀមខ្លួន​រួចហើយ​ឬ​នៅ​ចំពោះ​ការឈ្លានពាន​របស់​រ៉ូ​បូត​?



កម្មវិធី​ប្រកួតប្រជែង​លក្ខណៈ​ពិភពលោក​ត្រូវបាន​រៀបចំឡើង​ដើម្បី​បំផុសគំនិត​របស់​យុវជន ដោយ​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា និង​ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា នឹង​នាំមក​ជូន​នូវ​ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​ដំបូងបង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

ទន្ទឹមនឹង​ពេលវេលា​ដែល​ពិភពលោក​កំពុង​ឈានដល់​សម័យកាល​បដិវត្ត​ន៍​រ៉ូ​បូត អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា និង​ក្រុមហ៊ុន​ទូរគមនាគមន៍ ស្មា​ត អា​ស្យា​តា កំពុង​ជួយ​ឱ្យ​យុវជន​កម្ពុជា​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​ចំពោះ​ជី​រិត​នៅក្រោយ​អវសាន​នៃ​ពិភពលោក អេ​អាយ​។

អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា បាន​សហការគ្នាជាមួយ​ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា ក្នុង​ការរៀបចំ​ការប្រកួត​ប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​សម្រាប់​ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​ជា​កម្មវិធី​ប្រកួតប្រជែង​ស​ម្រ​ប់​យុវជន​ដែលមាន​ចំណាប់អារម្មណ៍​លើ​បច្ចេកវិទ្យា​នា​ថ្ងៃ​អនាគត​។​

កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨​ខាងមុខនេះ នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ដែល​តម្រូវឱ្យ​សិស្សានុសិស្ស​មកពី​សាលា​ផ្សេងៗ​ធ្វើការ​ប្រកួតប្រជែង​ជា​ក្រុម​ជុំវិញ​ការដំឡើង​គ្រោង​រ៉ូ​បូត “LEGO Mindstorms Robot”​។​

ក្រុម​បេក្ខជន​ប្រកួតប្រជែង​នឹងត្រូវ​វិនិច្ឆយ​តាមរយៈ​ការរៀប ឬ​ដំឡើង​រ៉ូ​បូត ដោយ​ស្ថិតក្រោម​ពេលវេលា​កំណត់ ហើយ​ដើម្បី​ប្រកួត​ដណ្ដើម​សិទ្ធិ​ប្រកួត​នៅ​ជុំ​អន្តរជាតិ​បន្តទៀត​នៅក្នុង​ប្រទេស​ថៃ នៅក្នុង​ខែវិច្ឆិកា ខាងមុខនេះ​។​

ក្រុម​នីមួយៗ​មាន​សមាជិក​ពីរ ឬ​បីនាក់ អម​ជាមួយ​គ្រូដឹកនាំ​ម្នាក់​។ វិញ្ញាសារ​ប្រកួត​ចែកចេញជា​ពីរ​ប្រភេទ ៖ (១) សម្រាប់​កុមារ​អាយុ​ពី​១៣ ដល់​១៥​ឆ្នាំ និង (២) សម្រាប់​យុវជន​អាយុ​ពី​១៦ ដល់​១៩​ឆ្នាំ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.stemcambodia.ngo ។​

ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​នៅ​កម្ពុជា បាន​ចូលរួម​យ៉ាង​ឆាប់រហ័ស​ក្នុងការ​ឧបត្ថម្ភ​ការប្រកួតប្រជែង​នេះ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្លាយជា​ដៃគូ​ទូរគមនាគមន៍​សម្រាប់​ព្រឹត្តិការណ៍​នេះ​តែម្ដង​។​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា លោក Thomas Hundt ដែលជា​អ្នក​អភិវឌ្ឍន៍​មុនគេ និង​ជា​នវានុវត្តន៍​ជន​នៅក្នុង​ឧ​ហ្សា​កម្ម​ទូរគមនាគមន៍​ដ៏​ល្បីឈ្មោះ​ចំពោះ​ចក្ខុវិស័យ និង​ស​ន្និ​ច្ទ័​យ​អស្ចារ្យ បាន​ទទួលស្គាល់ថា លោក​ពុំមាន​ការស្ទាក់ស្ទើរ​អ្វី​ឡើយ​ចំពោះ​ការធ្វើ​កិច្ចសហការ​នេះ​។

លោក​បាន​មានប្រសាសន៍ថា ៖ «​ការដែល​កម្មវិធី​ដ៏​គួរឱ្យ​ទន្ទឹងរង់ចាំ​នេះ​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​ប្រការ​មួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​។ ខ្ញុំ​ជឿជាក់ថា ការជួយ​ឱ្យ​យុវជន​កម្ពុជា​ចូលរួម​ជាមួយនឹង​បច្ចេកវិទ្យា​រ៉ូ​បូត​នឹង​ពង្រីក​ភាព​ច្នៃប្រឌិត និង​ជំនាញ​ដោះស្រាយ​បញ្ហា តាមរយៈ​ចំណេះ​ជំនាញ​ដ៏​ឆ្លាត​វៃ​។​»

«​ការផ្តួចផ្ដើម​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ក្នុង​សណ្ឋាន​នេះ​នឹង​បំផុស​ចំណាប់អារម្មណ៍​ឱ្យ​យុវជន​បន្ត​សិក្សា​ក្នុង​មុខវិជ្ជា​ស្ទែ​ម និង​អាយ ស៊ី ធី ដែល​ក្រុមហ៊ុន​ស្មា​ត​កំពុងធ្វើការ​លើកកម្ពស់ ព្រោះ​យើង​ជឿថា វិស័យ​ទាំងនេះ​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​កើនឡើង​មួយ​លំដាប់ នៅ​ថ្ងៃ​អនាគត​។​»

ដោយបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៤ ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​បានក្លាយ​ជាកា​រ​ប្រកួតប្រជែង​លក្ខ​ខណៈ​អន្តរជាតិ​មួយ​យ៉ាងពិត​ប្រាកដ​សម្រាប់​យុវជន​ដែលមាន​ចំណង់​ចំណូលចិត្ត​ចំពោះ​ការពឹងផ្អែក​យ៉ាង​ឆាប់រហ័ស​លើ​បច្ចេកវិទ្យា ដែល​ពិភពលោក​កំពុង​ទទួលស្គាល់​ជា​សាក្សី​។ ជុំ​ប្រកួត​នានា​ក្នុង​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​បណ្ដា​ប្រទេស​ជាង​៦០ រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែលមាន​វត្តមាន​ប្រកួតប្រជែង​របស់​សិស្សានុសិស្ស​វៃឆ្លាត និង​មានការ​ប្ដេជ្ញា​បំផុត​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា សូម​ទាក់ទង​មកកាន់ អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា តាមរយៈ​អ៊ីមែល wro@stemcambodia.ngo ឬ ទូរស័ព្ទ​លេខ ០២៣ ៧២ ៧២ ៦២ ឬ​ចូលទៅ​កាន់​គេហទំព័រ http://www.stemcambodia.ngo/world-robot-olympiad/៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu