បន្ទាយមានជ័យ ៖ ជនសង្ស័យញៀនថ្នាំម្នាក់ មានសម្ភារៈសម្លាប់មនុស្យ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន ខណៈចុះល្បាត ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង០១និង៤០នាទីយប់ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នៅចំណុចផ្សាររ៉ាភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្នុងនោះដែរ ក្រោយពីសួរនាំ និងធ្វើការឆែកឆេរ ក្នុងខ្លួនជនសង្ស័យបានលាក់ទុកអាវុធរួមមានកាំបិត ១ដើម កាំបិតបុ័ងតោចំនួន១ដើម ដាវសាម៉ូរ៉ៃចំនួន១ដើម ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន និងកាំបិតសៀតជាប់នឹងខ្លួនផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ពេញ តួ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ លក់កាបូប ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានធ្វើការកសាងសំណុំរឿងបញ្ជូន ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៍ថាដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមក លោកបានធ្វើការសាកសួរ ហើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន ដោយញៀនខ្លាំងទៀតផង។ ដោយផ្អែកលើចម្លើយសារភាពនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments