Ad Code

ប៉ង​ទៅ​ធ្វើ​សកម្មភាព​លួច​ សមត្ថកិច្ច​ឃើញ​ទាន់​ឃាត់ខ្លួន​បាន​២​នាក់



ភ្នំពេញ ​៖ ​ជនសង្ស័យ​២​នាក់​ ប៉ង​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ សមត្ថកិច្ច​ឃើញ​ទាន់​ឃាត់ខ្លួន​បាន​២​នាក់​រួម​ទាំង​វត្ថុតាង​មួយ​ចំនួន។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​២៨​ ខែតុលា ​ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្លូវ ៩០៧ ក្រុម​៥ ភូមិ​ទួល​សងែ្ក សង្កាត់​ទួល​សង្កែ ១ ខណ្ឌ​ឫស្សីកែវ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​ទី​១​.ឈ្មោះ ងួន ភ​កី្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​០១០ ភូមិ​១ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។ ជនសង្ស័យ​ទី​២​.ឈ្មោះ ឃុ​ត ចំរើន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ ផ្ទះជួល ផ្លូវ​បេតុង​ភូមិ​១ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។ សម្ភារៈ​ដកហូត មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សង់ C125​ពណ៌​ខ្មៅ​ ស៊េរី​២០០៥​បិទ​តែម​២០១៨ ដែក​សំប៉ែត​ចុង​ស្រួច​ចំនួន​មួយ កូនសោ​ខ្សៀ​លេខ​៨​ចំនួន​១ ដែក​លួស​ចំនួន​មួយ។

ប្រភព​ដដែល​បន្ត​ថា​ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែ​តុលា ​ឆ្នាំ​២០១៨​ មាន​ជន​សង្ស័យ​ចំនួន​០២​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​ពី​ផ្ទះ​នៅ​ខណ្ឌ​សែន​សុខ​ក្នុង​គោលបំណង​លួច​ទ្រព្យ​ប្រជាពលរដ្ឋ​ លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​ប្រទះ​នឹង​កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន ​ក៏​មាន​ការសង្ស័យ​ បាន​ហៅ​ត្រួតពិនិត្យ​រកឃើញ​កូនសោ​លេខ​៨ ចំនួន​មួយ ដែក​កែច្នៃ​សំប៉ែត​ចុង​ស្រួច​ចំនួន​មួយ​ និង​ដែក​លួស​កែច្នៃ​ចំនួន​មួយ នាំយក​មកកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ​១​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu