Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ខណៈ​ឆែក​ឃើញ​ថ្នាំញៀន​នៅជាប់​ខ្លួន



ភ្នំពេញ​ ៖​ យុវជន​២​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នៃ​អធិការ​ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន ខណៈ​ហៅ​ឆែកឆេរ​ឃើញ​លាក់​ទុក​ថ្នាំញៀន​នៅ​ថ្ងៃ​អង្គា​រ៍ ៦​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦ និង​៣០​នាទី​នៅ​ចំណុច​ផ្លូវ​លេខ៩០​។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​កម្លាំង​ផ្នែក​ជំនាញ​ខណ្ឌ​និង​ប៉ុស្តិ៍​បាន​សហការ​គ្នា​ចេញ​ល្បាត​តាម​គោលដៅ​និង​តាម​បណ្តា​ភូមិសាស្ត្រ​សង្កាត់​ទាំង​១១​ប៉ុស្តិ៍​ដូច​សព្វដង លុះ​មកដល់​ចំណុច​ផ្លូវ​លេខ​៩០ កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ ភូមិ​១១ សង្កាត់​ស្រះចក បានឃើញ​សមាសភាព​សង្ស័យ​ចំនួន​០២​នាក់ ក៏​ឃាត់​ធ្វើការ​ត្រួតពិនិត្យ នឹង​បាន​រកឃើញ​ក្រាម​ពណ៌ ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់ ភ្លាមនោះ​សមត្ថកិច្ច​យើង​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​តែម្តង​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ទី​១.​ឈ្មោះ ស៊ឹម អ៊ុ​ល​ឡា​វី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ​-​ឥស្លាម មុខរបរ នៅផ្ទះ ស្នាក់នៅ​ភូមិ​ច្រក​រមៀត ឃុំ​ឈូកសរ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (​ឃាត់ខ្លួន​)​ទី​២.​ឈ្មោះ ហ៊ីម នោ​វ៉ាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​-​ឥស្លាម មុខរបរ ជាងដែក ស្នាក់នៅ​ភូមិ​ច្រក​រមៀត ឃុំ​ឈូកសរ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (​ឃាត់ខ្លួន​)​។

ចំណែក​វត្ថុតាង​ចាប់​យក​បាន​មាន​ ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០១​កញ្ចប់​តូច និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក OPPO ពណ៌​ខ្មៅ​(​ជា​របស់​ជនសង្ស័យ​ឈ្មោះ ហ៊ីម នោ​វ៉ាន់​)​និង​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA DREAM 125 ពណ៌​ខ្មៅ និង​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក SAMSUNG ពណ៌​ទឹកមាស​(​ជា​របស់​ជនសង្ស័យ​ឈ្មោះ ស៊ឹម អ៊ុ​ល​ឡា​វី​)។

​សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ​ចំពោះមុខ ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​បាន​នឹង​កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សួរចម្លើយ ដើម្បី​បន្ត​យក​បក្ខពួក​ក្នុង​ការ​ចរាចរណ៍​ជួញដូរ នឹង​អនុវត្តន៍​តាម​នីតិវិធី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu