ឧត្តរមានជ័យ ៖ នៅលើផ្លូវជាតិលេខ៦៨ ស្ថិតនៅក្នុងភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយរវាងម៉ូតូ និងគោយន្តកន្ត្រៃក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីជើងទៅត្បូងបណ្ដាលឲ្យមនុស្សចំនួន២នាក់ រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើដែលបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់២នាក់នោះ បានកើតឡើងកាលពីវេលាម៉ោង២១និង២០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថា ១-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1B-0719 បើកបរដោយ ឈ្មោះ មឿក ហៀវ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ននៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ (របួសធ្ងន់) ដោយមិនពាក់មួកសុវត្ថិភាព។
២-អ្នករួមដំណើរឈ្មោះ សឿន ណូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ (របួសធ្ងន់) មិនពាក់មួកសុវត្ថិភាព បើកពីត្បូងទៅជើង។
៣-អ្នកបើកគោយន្តកន្ត្រៃ ឈ្មោះ សុខ ផាត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (គ្មានរបួស) បើកពីជើងទៅត្បូង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ស្ថានភាពផ្លូវត្រង់ម៉ូតូខូចធ្ងន់ គោយន្តកន្ត្រៃខូចធ្ងន់ ដោយមូលហេតុគោយន្តកន្ត្រៃបត់ឆ្វេង ទើបម៉ូតូបើកលឿនបុកតែម្តងទៅ។
សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះ ត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ រីឯវត្ថុតាង កម្លាំងជំនាញចរាចរណ៍ក្រុងសំរោងបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments