Ad Code

អាស៊ាន​-​សហរដ្ឋអាមេរិក​កិច្ចប្រជុំ​កំពូល​លើក​ទី​៦ ក្រោម​ប្រធានបទ “​ការ​ព​និត្យ​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន អាមេរិក និង​ទិសដៅ​អនាគត​”



ភ្នំពេញ​ ៖ ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា បាន​យាង​និង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​៦ ក្រោម​ប្រធានបទ “​ការ​ពិនិត្យ​ឡើងវិញ​នូវ​កិច្ច​សហប្រតិបត្តិការ​អា​ស៊ាន​-​អាមេរិក និង​ទិសដៅ​អនាគត​” ជាមួយ​លោក ម៉ៃ​ឃើ​ល ភែនស៍​( Michael Pence) អនុ​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​។

​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​បាន សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ​លោក ម៉ៃ​ឃើ​ល ភែ​នស៍ អនុ​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៦​នេះ​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​៦​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​នូវ​ចំណុច ៣ ក្នុងនោះ​រួមមាន​៖

​ទី​១.​កិច្ច​សហប្រតិបត្តិការ​របស់​យើង​នៅមាន​សក្ដានុពល​ជាច្រើន​ទៀត​ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នវានុវត្តន៍​សេដ្ឋកិច្ច​ឌីជីថល ពាណិជ្ជកម្ម វិស័យ​ទេស​ចរណ៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​ជាដើម ដែល​អនុញ្ញាត​ឲ្យ​យើង​ចាប់យក​ដើម្បី​ឈានទៅ​សម្រេច​បាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ក្នុង​ស្មារតី​នេះ កម្ពុជា​សូម​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម​នាយករដ្ឋមន្ត្រី​ឡាវ​ ដែល​ថ្លែង​ក្នុង​សេចក្ដីប្រកាស​រួម​អាស៊ាន លើកទឹកចិត្ត​សហរដ្ឋអាមេរិក​បន្ត​គាំទ្រ​ការអនុវត្ត​នូវ​ផែនការមេ ស្តីពី​កា​រត​ភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥ និង​គំនិត​ផ្តួចផ្តើម​សម្រាប់ សមាហរណកម្ម​អាស៊ាន​។

ទី​២. កម្ពុជា​រំពឹង​យ៉ាង​មុតមាំ​ថា សហរដ្ឋអាមេរិក​នឹង​ផ្ដោត​ការយកចិត្ត​ដាក់​ខ្លាំង ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​តំបន់​ទាំងពីរ ឲ្យ​កើន​ខ្ពស់​បន្ថែម​ទៀត ខណៈ​ដែល​អាមេរិក​កំពុង​បន្ត​ឈរ​លំដាប់ថ្នាក់​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​។ ក្នុង​ស្មារតី​នេះ កម្ពុ​ជា​មាន​សេចក្តី​រីករាយ និង​សូម​ស្វាគមន៍​ការរៀបចំ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម និង​ការវិនិយោគ​អាស៊ាន​-​សហរដ្ឋអាមេរិគ (Trade and Investment Framework Arrangement-TIFA)​និង​គំនិត​ផ្តួចផ្តើម​ផែនការ​នៃ​ការពង្រីក​ការចូលរួម​ក្នុង​ផ្នែក​សេដ្ឋកិច្ច​អាស៊ាន និង​សហរដ្ឋអាមេរិក (Expanded Economic Engagement (E3) Initiatives Work Plan) ។

ទី​៣. កម្ពុជា​យល់ឃើញថា ការ​កសាង​ធនធានមនុស្ស ជាពិសេស​យុវជន គឺជា​កត្តាចាំបាច់​ក្នុង​ការ​គាំទ្រ​របស់​សហ​រដ្ឋ​អាមេរិក ក្នុង​ការ​កសាង​ធនធានមនុស្ស និង​វិស័យ​អប់រំ ដោយ​ផ្ដល់​ឱកាស​អាហារូបករណ៍​បន្ថែម​ទៀត​ដល់​យុវជន​អាស៊ាន ជាពិសេស យុវជន​ពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​បន្ថែម​ទៀត​។ នៅក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នេះ ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន និង​ឯកឧត្តម​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ឯកភាព​គ្នា​ឈាន​ទៅ​ចេញ​សេចក្តីប្រកាស​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន សហរដ្ឋអាមេរិក លើក​ទី​៦​។ សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន សហរដ្ឋអាមេរិក ស្តីពី​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​អ៊ី​ន​ធើ​ណែ​ត និង​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ពាណិជ្ជកម្ម និង​វិនិយោគ​អាស៊ាន សហរដ្ឋអាមេរិក ឆ្នាំ​២០១៨ -២០១៩ ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu