ភ្នំពេញ៖ អគ្គិភ័យកំពុងឆាបឆេះអគារ អតីតផ្សារស៊ីដនី នៅក្បែរទីស្តីការគណៈរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សង្ស័យ ឆ្លងចរន្តអគ្គិសនី ប៉ុន្តែសំណាងល្អ បានការអន្តរាគមន៍ ពន្លត់ទាន់ពេល មិនបង្កឲ្យ ឆេះរាលដាលដល់កន្លែងដទៃទៀតទេ។
អគ្គិភ័យនេះបាន កើតឡើងនៅចំណុច អគារ អតីតផ្សារស៊ីដនី នៅក្បែរទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតនៅតាមផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា។ សាក្សីបាននិយាយឲ្យដឹងថា នៅមុនពេលកើត ហេតុគេឃើញ ផ្សែងភ្លើង បាន ហុយចេញពី ទីតាំង អតីតផ្សារសីដនី យ៉ាងខ្មួល ខ្មាញ់ឡើងលើ ភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរនោះ ចេញមកអន្តរាគមន៍ និងហៅរថយន្ត ពន្លត់នៃស្នងការ មកអន្តរាគមន៍។
ប្រភពដដែលបន្តថា ភ្លាមៗនោះរថយន្ត ពន្លត់អគ្គីភ័យជាច្រើន គ្រឿង បានមកដល់ធ្វើការអន្តរាគមន៍ បាញ់ពន្លត់ រហូតរលត់ជាស្ថាពរ មិនបង្កឲ្យអ្នករងរបួស និង ឆេះរាលដាលដល់កន្លែងដទៃផ្សេងទៀតឡើយ។ តាមសេចក្តីរាយការណ៍បន្តទៀតថា អគ្គិភ័យនេះតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាជំហានដំបូង អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយក៏ឆេះរាលដាលតែម្តង៕
Source: Kampuchea Thmey Daily
0 Comments