Ad Code

បញ្ជូន​ជនសង្ស័យ​ខ្ទើយ​ទៅ​តុលាការ​ ក្រោយពេល​ចាក់​គេ​ធ្លាយ​ពោះ



ភ្នំពេញ​ ៖ ក្រោយ​ទទួល​បាន​ចម្លើយ​សារភាព​ និង វត្ថុតាង​ច្បាស់លាស់​រួចមក​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​(​ខ្ទើយ​)​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់ ​នា​រសៀល​ថ្ងៃទី​១៤​វិ​ច្ឆិ​កា​ ឆ្នាំ​២០១៨​បន្ទាប់ពី​បង្ក្រាប​នា​ថ្ងៃ​អង្គារ ០៧​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១និង៣០​នាទី​រួចមក។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ​ការ​ចាប់​នោះ​ ធ្វើឡើង​នៅ​ចំណុច​បន្ទប់​ជួល​លេខ​៣ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ករណី​ហិង្សា​ដោយ​ចេតនា​(​យក​កាំបិត​ចាក់​) បង្កឡើង​ដោយ​ជនសង្ស័យ​ម្នាក់ ឈ្មោះ វ៉ាត ហឿ​ប ភេទ​ស្រី(​ខ្ទើយ​ស្រី​តែងខ្លួន​ធ្វើ​ប្រុស​) អាយុ​៣១​ឆ្នាំ ទីលំនៅ​បន្ទប់​ជួល​លេខ​២ ភូមិ​កន្ទោក​ជើង សង្កាត់​ក​ន្ទា​ក ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​កម្មករ​រោងចក្រ​។



ដោយឡែក​ជនរងគ្រោះ​ឈ្មោះ ប្រាក់ គឹមហុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បើកបរ ស្នាក់នៅ​បន្ទប់​ជួល​លេខ​៣ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ របួស​ពោះ​ខាងស្តាំ ដេរ​ចំនួន​៥ថ្នេរ។

តាម​ដំណើររឿង​ក្រោយ​ការសាកសួរ​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​យើង​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​តាម​ទូរស័ព្ទ និង​បាន​ជេរ​ប្រពន្ធ​តាម​ទូរ​សព្ទ័ ពេលនោះ​ជនសង្ស័យ​អង្គុយ​ចិត​ផ្លែឈើ​ហូប​(​បន្ទប់​ជាប់​គ្នា​)​ហើយ​ក៏បាន​ឈ្លោះ​គ្នា បន្ទាប់មក​ជនសង្ស័យ​បាន​យក​កាំបិត​ចាក់​មកលើ​ខ្លួន​បណ្តាល​ឲ្យ​រង​របួស​ត្រង់​ពោះ​តែម្តង​។



ប្រភព​បន្ត​ទៀត​ថា ​តាម​ការឆ្លើយបំភ្លឺ​របស់​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​យើង​ថា ពេល​ដែល​ជនរងគ្រោះ​ជេរ​បញ្ចោរ​នោះ ខ្លួន​អង្គុយ​ចិត​ផ្លែឈើ​ហូប និង​ជក់បារី ហើយ​បាន​ស្តោះ​ទឹកមាត់ ពេលនោះ​ជនរងគ្រោះ​បាន​ស្រែក​ដាក់​ជន​សង្ស័យ​ថា ហ្អែង​ឈ្លើយ​ម្ល៉េះ ហើយ​បាន​ដើរ​តម្រង់​មក​រក​ខ្លួន និង​បាន​ច្របាច់ក​ខ្លួន ខ្លួន​ក៏បាន​យក​កាំបិត​ចាក់​ទៅ​លើ​ជនរងគ្រោះ​តែម្តងទៅ។

ប​ច្ចុ​ប្បន្ន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ កាត់ទោស​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu