Ad Code

កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី ២ របស់​សភា​តំបន់​អាស៊ី នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល សាធារណរដ្ឋ​ទួរគី​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៧



ភ្នំពេញ​ ៖ មុន​បើក​មហាសន្និបាត​លើក​ទី​១១ នៃ​សភា​តំបន់​អាស៊ី (Asian Parliamentary Assembly/APA) គណៈប្រតិភូ​សភា​កម្ពុជា ដឹកនាំ​ដោយ លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​សភា​តំបន់​អាស៊ី (APA) បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២ នា​ព្រឹក ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ូល នៃ​សាធារណរដ្ឋ​ទួរ​គី។



យោង​តាម​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី២ របស់​សភា​តំបន់​អាស៊ី នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល សាធារណរដ្ឋ​ទួរគី​នេះ បាន​ពិភាក្សា​លើ​បៀ​ប​វារៈ​សំខាន់ៗ​ចំនួន​៧ ៖ ទី​១- ពិនិត្យ និង​ស្តាប់​របាយការណ៍​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​១​។ ទី​២ - ពិនិត្យ និង​ស្តាប់​រាយការណ៍ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តីពី ថវិកា និង​ផែនការ​របស់ APA​។ ទី​៣- ពិភាក្សា និង​ផ្តល់​អនុសាសន៍​ទៅលើ​សេចក្តីព្រាង​សេចក្តី​សម្រេច របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទទួលបន្ទុក​កិច្ចការ​នយោបាយ និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តី​ពី​ថវិកា និង​ផែនការ ដើម្បី​ដាក់​ជូន​មហាសន្និបាត​អនុម័ត​។ ទី​៤- ពិនិត្យ និង​ពិភាក្សា​លើ​បេក្ខភាព និង​ជ្រើសរើស​អនុប្រធាន APA សម្រាប់​ឆ្នាំ​២០១៩ ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​ទាំង ៤ របស់ APA ដែល​មាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តី​ពី​កិច្ចការ​នយោបាយ​, គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តី​ពី​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តីពី​ការ​សង្គម និង​វប្បធម៌ និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តីពី​ថវិកា និង​ផែនការ​របស់ APA​។ ទី​៥- ការពិនិត្យ​លើ​បេក្ខភាព សភា​ប៉ា​ហ្គី​ស្ថាន​ធ្វើជា​ប្រធាន​សភា​តំបន់​អាស៊ី​សម្រាប់​ឆ្នាំ​២០២០-២០២១​។ ទី​៦ - ការពិនិត្យ​លើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ដើម្បី​ដាក់​ជូន​មហាសន្និបាត​លើក​ទី​១១​។ ទី​៧- ពិនិត្យ និង​អនុម័ត​របៀបវារៈ​និង​កម្មវិធី​សម្រាប់​មហាសន្និបាត​លើក​ទី​១១​។

កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២​នេះ ក៏​ត្រូវ​បាន​អង្គប្រជុំ​ជ្រើសរើស​លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា ធ្វើជា​អនុប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu