Ad Code

ចោរ​គាស់​ជញ្ជាំង​តូប​ចូល​យក​ទូរស័ព្ទ​ដៃ​អស់​ជាច្រើន​គ្រឿង​គេច​ខ្លួន​បាត់​​មិន​រំខាន​ដល់​សមត្ថកិច្ច​នៅ​ក្បែរ​នោះ



រតនគិរី​ ​៖​ តូប​វី​ង​ និង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង ​ត្រូវ​បាន​ចោរ​លួច​គាស់​ក្តារ​ជញ្ជាំង​ចូល​យក​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​សុក្រ ៨​រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្បែរ​ផ្លូវជាតិ​លេខ​៧៨ ទល់មុខ​ផ្លូវ​ចូល​ទៅ​ភូមិ​ឡុំ ស្ថិតនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ប៉ក់​ញ៉ៃ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉េង ហៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ។ ម្ចាស់ផ្ទះ​ព្រឹក​ឡើង​ បាន​មក​បើកទ្វារ​តូប​ចូល​លក់​ដូច​សព្វមួយដង ​ខណៈ​នោះបាន​បាត់​ទូរស័ព្ទ​ជាច្រើន​គ្រឿង ហើយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នៅក្បែរនោះ​ចុះមក​ត្រួតពិនិត្យ​កន្លែងកើតហេតុ​ផងដែរ​។​

នគរបាល​ប៉ុស្តិ៍​បន្ត​ថា ទ្រព្យសម្បត្តិ​ដែល​បាន​បាត់បង់​រួមមាន​ទូរស័ព្ទដៃ​២៨​គ្រឿង និង​Speaker​ធុន​តូច​៥​គ្រឿង​ផងដែរ​។​

បច្ចុប្បន្ន កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ​ បាន​សហការ​​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ កំពុង​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu