បន្ទាយមានជ័យ ៖ បុរសជនជាតិចិនម្នាក់ មិនដឹងមានវិបត្តិអ្វី ស្រាប់តែលោតពីលើអគារខុនដូជាន់ទី០៨ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង០៧យប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចចម្រុះបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ZHANG JIANGSHAN ភេទប្រុស អាយុ២៧ឆ្នាំ មកស្នាក់នៅអាគារខុនដូ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះ គេបានឃើញជនជាតិចិននេះធ្លាក់ពីលើខុនដូជាន់ទី០៨ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឲ្យប្រជាពលរដ្ឋមកចោមរោមយ៉ាងច្រើន។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសពដល់កន្លែងកើតហេតុ ដោយបញ្ជាក់ថា ការស្លាប់របស់ជនជាតិចិនខាងលើនេះ មិនដឹងមូលហេតុអ្វីទេ ទើបបណ្ដាលឲ្យមានការលោតសម្លាប់ខ្លួនយ៉ាងដូចនេះ៕
Source: Kampuchea Thmey Daily
0 Comments