Ad Code

អតិថិជន​VIP ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ពេញចិត្ត​កំពូល​ស្មា​ត​ហ្វូ​ន Huawei ត្រកូល Mate20 បន្ទាប់ពី​បាន​សាកល្បង​ប្រើ​



​ភ្នំពេញ ៖ ក្រុមហ៊ុន Huawei បានរៀបចំ​កម្មវិធី​សម្ពោធ ​និង​ធ្វើតេស្ត​កំពូល​ស្មា​ត​ហ្វូ​ន Huawei ត្រកូល Mate20 ដ៏​ពិ​សេស​មួយ នៅ​សណ្ឋាគារ Rose Wood កាលពី​ថ្ងៃទី 31 ខែតុលា​ឆ្នាំ​២០១៨ ដែល​ភ្ញៀវកិត្តិយស​ចូលរួម ទទួលបាន​បទពិសោធន៍​ក្នុងការ​ប្រើប្រាស់​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate20 និង Mate20 Pro ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា។



កម្មវិធី​សម្ពោធ​និង​ធ្វើតេស្ត​នេះ មានការ​ចូលរួម​ពី​ភ្ញៀវកិត្តិយស VIP ជាច្រើន​ដែល ពួកគេ​មានការ​ពេញចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​បាន​សាកល្បង​ប្រើ​កំពូល​ស្មា​ត​ហ្វូ​ន Mate20 និង Mate20 Pro ជាមួយ​បទពិសោធន៍​ថ្មី​បំផុត និង អស្ចារ្យ​បំផុត មិន​ធ្លាប់មាន​នៅលើ​ស្មា​ត​ហ្វូ​ន​។

កញ្ញា សុ​ផា​លីន​ដា បន្ទាប់ពី​បាន​សាកល្បង​ប្រើ​កំពូល​ស្មា​ត​ហ្វូ​ន​បាន​និយាយថា នាង​ពិតជា​ចូលចិត្ត ការ​រចនា ជម្រើស​ពណ៌​ទាន់សម័យ កាមេរ៉ា​បី​គ្រាប់​ជាមួយ​មុខងារ​អស្ចារ្យ​បំផុត​នៅ​លើ​កំពូល ស្មា​ត​ហ្វូ​ន​ទាំងពីរ ជាពិសេស​តម្លៃ​ក៏​រឹតតែ​ពិសេស។

រីឯ លោក​ម៉ៅ​ស្រេង នាយក​ប្រចាំ​ប្រទេស របស់ IDP និង ACE ក៏បាន​លើកឡើងថា កំពូល​ស្មា​ត​ហ្វូ​ន​នេះ​ ពិតជា​ឆ្លាត​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ ដោយសារ​បច្ចេកវិទ្យា​ល្អឥតខ្ចោះ​គ្មាន​គូ​ប្រៀប ទាំង​ល្បឿន ថាមពល​ថ្ម ថ​ជាពិសេស​បំពាក់​បច្ចេកវិទ្យា Reversed Wireless Charge ដែល​អាច​ប្រើ​ដើម្បី​សាក​ថ្ម​ជាមួយ​ស្មា​ត​ហ្វូ​ន​ដទៃ​បាន​យ៉ាង​ងាយស្រួល​។



លោក ឡាង សូលី​ណា អ្នកជំនាញ​ថតរូប​អាជីព​ល្បីឈ្មោះ ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​លើ​កាមេរ៉ា​បី​គ្រាប់​នៅលើ​កំពូល​ស្មា​ត​ហ្វូ​ន​នេះ ផងដែរ​ថា កំពូល​កាមេរ៉ា​នេះ អាច​ថតរូប Ultra-wide angle ផ្តិត​រូបភាព​បាន​អស្ចារ្យ​និង​ល្អឥតខ្ចោះ ថត​បាន​ប្លង់​កាន់តែ​ធំ ទោះបីជា​ចង្អៀត ថតរូប​ភាព​តូចៗ​បែប micro photo ច្បាស់​មិនគួរ​ឲ្យ​ជឿ និង​មាន​ជម្រើស​ក្នុង​ការថតរូប​ជាមួយ​បច្ចេកវិទ្យា Master AI ជាច្រើន។

ក្នុង​កម្មវិធី​នេះ​ផងដែរ ក្រុមហ៊ុន​ក៏​ប្រកាស​ពី​ការ​កុម្ម៉ង់​ទុក​មុន ជាមួយ​តម្លៃ​ដ៏​រំជើបរំជួល ព្រមទាំង​ការ​ថែម កាដូ​អស់​អស្ចារ្យ​។ អ្នក​អាច​ក្លាយជា​ម្ចាស់​កំពូល​ស្មា​ត​ហ្វូ​ន​នេះ​មុនគេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ដោយ​គ្រាន់តែ​ធ្វើការ​កុម្ម៉ង់​ទុក​មុន ចាប់ពី​ថ្ងៃទី​1 ខែវិច្ឆិកា តទៅ នៅ​ហាង​ដៃគូ​ធំៗ​ដែល​មាន​ស្លាក​សញ្ញា Huawei។ តម្លៃ​គឺ​កាន់តែ​ពិសេស ដែល Huawei Mate20 មានតម្លៃ​ត្រឹមតែ $666 ថែម​ជញ្ជីង​សុខភាព Huawei Body Fat Scale ស៊ីម កាត​លេខ Brown របស់ Smart និង​គម្រោង Smart Thom Mong 24 សប្តាហ៍​ឥតគិតថ្លៃ រីឯ Mate20 Pro តម្លៃ​ត្រឹមតែ $888 ជាមួយ​ការ​ថែម​កាមេរ៉ា Huawei 360 កាលី​ប ទាន់សម័យ ស៊ីម​កាត​លេខ Siliver របស់ Smart និង​គម្រោង Smart Thom Mong 52 សប្តាហ៍​ឥតគិតថ្លៃ។ ការ​កុម្ម៉ង់​ទុក​មុននេះ មាន​ចំនួន​កំណត់​។​ ធានាថា​អ្នក​កុម្ម៉ង់​ទុក​មុន ពិតជា​មិន​ខកចិត្ត​ឡើយ​!

គួរបញ្ជាក់​ផងដែរ​ថា កំពូល​ស្មា​ត​ហ្វូ​ន​ត្រកូល Mate20 នេះ​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ឆ្លាត​ជាង ឡូយ​ជាង​កាលី​ប​ជាង អស្ចារ្យ​ជាង និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ។ លោក Henry, Country Director របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើង​ថា ​“ មកទល់​និង​ពេលនេះ​យើង​ទទួល​បាន ចំណាត់ថ្នាក់​លេខ 1 ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពូលៗ​ល្បីៗ​ជុំវិញ​ពិភពលោក​ចំនួន​16 ហើយ​យើង​ក៏​មាន​សកម្មភាព​ទីផ្សារ​អស្ចារ្យ​ៗ​នៅ​ប្រទេស​ជាច្រើន​ផងដែរ​។ មិនតែប៉ុណ្ណោះ យើង​ក៏​ទទួលបាន​ការ​គាំទ្រ​យ៉ាងខ្លាំង​សម្រាប់​ការ​លក់​ដំបូង​នៅ​ប្រទេស​មួយចំនួន​នាពេល​ថ្មីៗ​នេះ​”៕

  

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu