វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាឡើងភ្នំ ដែលធ្វើឡើងនៅខេត្តសៀមរាបពីថ្ងៃទី២០ធ្នូមកនោះ បានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។
វគ្គបណ្តុះបណ្តាលដែលមានរយៈពេល០៥ថ្ងៃនេះ មានសិក្ខាកាមចូលរួមសរុបចំនួន២៥នាក់ក្នុងនោះស្រី០៥នាក់ មកពីបណ្តាខេត្តចំនួន៥រួមមាន ខេត្តសៀមរាប បាត់ដំបង កំពត បន្ទាយមានជ័យ និងខេត្តតាកែវ។
លោកហ៊ុន សាមុត ប្រធាននាយដ្ឋានអប់រំកាយនិងកីឡាបានមានប្រសាសន៍ថា វគ្គនេះមានសារសំខាន់ក្នុងការលើកម្ពស់សមត្ថភាពគ្រូបង្វឹកកីឡាឡើងភ្នំឲ្យកាប់តែមានជំនាញច្បាស់លាស់។ ដែលសិក្ខាកាមទាំងអស់នឹងក្លាយខ្លួនជាគ្រូបង្ហាត់កីឡាឡើងភ្នំដើម្បីបណ្ដុះបណ្ដាលដល់កីឡាករកីឡាការិនីដើម្បីឲ្យក្លាយជាកីឡាករកីឡាការិនីមានទេពកោសល្យ សម្រាប់ការប្រកួតលក្ខណៈថ្នាក់ជាតិ និងអន្តរជាតិនានាក្នុងការដណ្តើមមេដាយជូនជាតិ។
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាឡើងភ្នំក្នុងខណៈដែលប្រភេទកីឡានេះកាន់តែពេញនិយមទៅនោះ៕
Source: Kampuchea Thmey Daily
0 Comments