Ad Code

អាជ្ញាធរ​រាជធានី រៀបចំ វាយ គង ទូងស្គរ ដើម្បី​អបអរសាទរ​ការដាក់​ល្ខោន ខោល ជា​សម្បត្តិ​បេតិកភណ្ឌ អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​ពិភពលោក



ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ម៉ោង២២​និង​០០​នាទី​យប់​ថ្ងៃ​សុក្រ ៨​រោច​ខែ​ក​ត្ដិក ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​៣០​វិច្ឆិកា ឆ្នាំ​២០១៨​ បាន​រៀបចំ វាយ គង ទូងស្គរ ដើម្បី​អបអរសាទរ​ការដាក់​ល្ខោន ខោល ជា​សម្បត្តិ​បេតិកភណ្ឌ អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​ពិភពលោក​។​

ពិធី​អបអរសាទរ​នេះ ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ជាច្រើន​នាក់​ទៀត​។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​បញ្ជាក់ថា ល្ខោនខោល ពិតជា​សម្បត្ដិ​វប្ប​ធ​ម៌​របស់​ខ្មែរ និង​ជា​មោទនភាព​ជាតិខ្មែរ វប្បធម៌​អរូបី​របស់​ខ្មែរ ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​សម្រាប់​មនុស្សជាតិ​ទូទៅ ត្រូវបាន អង្គការ​យូណេស្កូ ចាត់ទុកជា​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ។​

សូម​អបអរសាទរ “​ល្ខោនខោល​” ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​សម្រាប់​មនុស្សជាតិ​ទូទាំង​ពិភពលោក​។​

នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ស្នូរ​វាយគង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក បាន​បន្លឺឡើង​នៅ​គ្រប់​ទីកន្លែង ក្នុងប្រទេស​កម្ពុជា ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ នៃ​ការដាក់បញ្ចូល ល្ខោនខោល ចូលក្នុង​បញ្ជី​បេតិកភណ្ឌ អរូបី​យ​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​។​

ល្ខោនខោល ដែលជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ​របស់​ក​ម្ពុ​ជា ត្រូវបាន​អង្គការ​យូណេស្កូ​សម្រេច​ដាក់ចូល​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភព​អរូបី​យ​នៃ​មនុស្សជាតិ ក្នុងឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

សម្តេចនាយក​រដ្ឋមន្ត្រី បានចាត់ទុក​សមិទ្ធផល​នេះ គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា​។ នេះ​ជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​ដ៏​យូរអង្វែង និង​ការពុះពារ​យ៉ាងសកម្មរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការគាំទ្រ​យ៉ាង​ផុលផុស​ពី​សិល្បៈករ អង្គការ សមាគមន៍ សង្គម​ស៊ីវិល ដែល​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការគាំទ្រ​លើកទឹកចិត្ត​ពី​មហាជន​ទូទៅ និង​ប្រជាជន​កម្ពុជា​ទាំងមូល​។​

សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្ថែមថា ការដាក់បញ្ចូល ល្ខោនខោល ទៅក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ​នាពេលនេះ គឺជា​ការរួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោ​ថែមទៀត នៅលើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក​។​

ល្ខោនខោល​របស់​កម្ពុជា ត្រូវបាន​ទទួលស្គាល់ថា ជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ និង មាន​តម្លៃ​ជា​សាកល​។ ល្ខោនខោល គឺជា​បេតិកភណ្ឌ​ទី​៥ ហើយ​ដែល​បានទទួល​នូវ​ឋានៈ​ដ៏​ឧត្តុង្គឧត្តម បន្ទាប់ពី​ការបញ្ចូល ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​។ បេតិកភណ្ឌ​ផ្សេងទៀត ដែល​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​ពិភពលោក រួមមាន​៖ ប្រាសាទអង្គរវត្ត នៅ​ឆ្នាំ​១៩៩២ ,​របាំ​ក្បាច់បុរាណ​ខ្មែរ ( របាំ​ព្រះរាជ​ទ្រព្យ​) នៅ​ឆ្នាំ​២០០៣ និង ប្រសាទ​ព្រះវិហារ នៅ​ឆ្នាំ​២០០៨៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu