Ad Code

ណាហ្គា​វើ​លដ៍ ផ្តល់ជូន​សន្ធឹកសន្ធាប់​នាឱកាស​ចុងឆ្នាំ​!



ភ្នំពេញ ​៖ “​រីករាយ​បុណ្យ​ណូអែល និង​សួស្តី​ឆ្នាំ​ថ្មី​!” ប្រារព្ធ​ឱកាស​ដ៏​ពិសេស​នេះ​នៅ​ណាហ្គា​វើ​លដ៍ និង​ទទួលបាន​នូវ​ការ​បញ្ចុះតម្លៃ​សន្ធឹកសន្ធាប់ និង​ទស្សនា​ការសម្តែង​លំដាប់​ពិភពលោក​ដោយផ្ទាល់​ដោយ​សេរី​! ។​



ចាប់ពី​ថ្ងៃទី ២៤ វិច្ឆិកា​រហូតដល់​ចុងឆ្នាំ លោក​អ្នកនឹង​ទទួលបាន​កាដូ​ណូអែល​ដ៏​ស្រស់ស្អាត​មួយ​ឥតគិតថ្លៃ​! វា​ជា​តុក្កតា​រូប​ក្តាន់​ដែល​ផ្តល់ជូន​រហូត​អស់ពី​ស្តុក​ដោយ​លោកអ្នក​ត្រូវ​ចំណាយ ៥០​ដុល្លារ ឬ​ច្រើនជាង​នេះ​ក្នុង​វិក្កយបត្រ​មួយ​នៅ​ភោជនីយដ្ឋាន​ណាមួយ​របស់​ណាហ្គា​វើ​លដ៍ ឬ​ទិញ​កញ្ចប់​ស្នាក់នៅ Silver ឬ Gold នៅ​សណ្ឋាគារ​ណាហ្គា​វើ​លដ៍ ។

ក្នុងឱកាស​ចុងឆ្នាំ​ដ៏​ពិសេស​នេះ ណាហ្គា​វើ​លដ៍​នឹងមាន​ការតុបតែង​ដ៏​ទាក់ទាញ រួមមាន ដើមឈើ​ណូអែល​ដែលមាន​ពន្លឺ​ចែងចាំង​ដ៏​ស្រស់​ប្លែក ហើយ​ពុក​ម៉ែ​បងប្អូន ក៏​អាច​ជាវ​នំ នំ​ស្រួយ និង​ស្ករ​ណូអែល​ដែលមាន​ដាក់លក់​នៅ​សាល​ទទួលភ្ញៀវ​ណាហ្គា​វើ​លដ៍ និង​នៅ​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion នៅ​ណាហ្គា​ទី ២ រៀងរាល់ថ្ងៃ​ផងដែរ ។



ក្រោម​បរិយាកាស​ដ៏​សែន​មនោ​រម្យ​នាពេល​ល្ងាច ពុក​ម៉ែ​បងប្អូន​អាចមក​ទស្សនា​ការសម្តែង​អបអរ​បុណ្យ​ណូអែល​ដោយ​សេរី​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២ ចាប់ពី​ម៉ោង ៨​យប់ ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ដល់​អាទិត្យ ចាប់ផ្តើម​ពីថ្ងៃ​ទី ១ ធ្នូ តទៅ ។ វា​ជាការ​សម្តែង​លំដាប់​ពិភពលោក​រយៈពេល ៤៥ នាទី​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ផ្តល់ជូន​ដោយ​សិល្បករ​-​សិល្បការិនី​អន្តរជាតិ និង​ស័ក្តិសម​បំផុត​សម្រាប់​ទាំង​កុមារ និង​មនុស្សពេញវ័យ ។ សំបុត្រ​ផ្តល់ជូន​ឥតគិតថ្លៃ​នៅ​ណាហ្គា​វើ​លដ៍ ។ ពុក​ម៉ែ​បងប្អូន​អាចម​កនៅ​ម៉ោង ៧:៣០​យប់ និង​ថតរូប​ជាមួយ​តា​ណូអែល​នៅមុន​ការសម្តែង និង​លេង​ជាមួយ​ព្រិល​នៅ​ច្រកចូល​បន្ទាប់ពី​ទស្សនាការ​សម្តែង​ផងដែរ​! ។​



សូម​នាំ​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​មក​ភ្លក្ស​ម្ហូប​កំពូល​រសជាតិ ដូចជា មាន់​ទួរគី​ញាត់​គ្រាប់​កៅឡាក់ ឬ​នំ​ផ្លែឈើ​ណូអែល​ចំហុយ​ដែលមាន​ដាក់លក់​នៅ​ភោជនីយដ្ឋាន​អ៊ីតាលី​ប្រណីត Bistro Romano ពីថ្ងៃ​ទី ១៧ ដល់ ២៥ ធ្នូ ។ ជម្រើស​មួយទៀត ពុក​ម៉ែ​បងប្អូន​អាចមក​ពិសា​អាហារ​ឈុត​ពិសេស​ពេល​ល្ងាច ៤ មុខ​នៅ​ថ្ងៃទី ២៤ ធ្នូ និង ៣១ ធ្នូ នៅ​ភោជនីយដ្ឋាន​ប្រណីត​បារាំង Le Gourmet ក៏បាន​។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាហារ​ប៊ុ​ហ្វេ ណាហ្គា​វើ​លដ៍​មាន​ផ្តល់ជូន​ម្ហូប​ពិសេស​បន្ថែម​នៅ​ថ្ងៃទី ២៤ ២៥ និង ៣១ ធ្នូ នៅ​ភោជនីយដ្ឋាន​ប្រណីត 2Pangea ដែលជា​ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ឆ្នាំ ២០១៨ ដែល ២ នាក់​ចំណាយ ៣៩​ដុល្លារ​ប៉ុណ្ណោះ ។ ដើម្បី​ទាក់ចិត្ត​អ្នកជា​ទីស្រឡាញ់​របស់​អ្នក អ្នក​ក៏​អាច​កក់​អាហារ​ពេល​ល្ងាច​ពិសេស​នៅ​ល្ងាច​ឆ្លង​ឆ្នាំ​ផងដែរ​នៅ​ភោជនីយដ្ឋាន​ប្រណីត​ចិន Hall of Golden Chimes ខណៈ​អ្នក​អាច​ទស្សនា​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​ការបាញ់​កាំជ្រួច​ផងដែរ ។



ដើម្បី​ចូលរួម​ស្វាគមន៍​ឆ្នាំ​ថ្មី​ដែលជា​ឆ្នាំ​មហា​មង្គល សូម​អញ្ជើញ​ចូលរួម​កម្សាន្ត​នៅក្នុង​មហា​ព្រឹត្តិការណ៍​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន នៅមុខ​ណាហ្គា​វើ​ល​ដ៍ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង​ជួរមុខ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អន្តរជាតិ​ជាច្រើនរូប ចាប់ពី​ម៉ោង ១០​យប់​នៅ​ថ្ងៃទី ៣១ ធ្នូ​! ទស្សនា​ដោយ​សេរី​! ចូលរួម​រាប់​ថយក្រោយ និង​ស្វាគមន៍​ឆ្នាំ​ថ្មី​នៅ​ណាហ្គា​វើ​ល​ ​គួរ​បញ្ជាក់ថា​ជាមួយនឹង​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប ២៧ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត​ពីរ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​ទី ២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាលប្រជុំ​ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ៕
​    

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu