Ad Code

រណ្ដៅ​អា​អិ​ច ​ផ្ដាច់​ជីវិត​ឪពុក និង​កូន​ ពេល​ដើរ​ទៅ​ដាក់មង​



កណ្ដាល ៖ គួរ​ឲ្យ​អាណិត​ណាស់ ​ដោយសារ​ជីវភាព​ខ្វះខាត ឪពុក និង​កូន​បានសម្រេច​ចិត្ត​ទៅ​ដាក់មង​យក​ត្រី​មក​ធ្វើ​ម្ហូប​ចិញ្ចឹមជីវិត តែ​អកុសល​អាក្រក់ បាន​ដើរ​ធ្លាក់ចូល​រណ្ដៅ​អា​អិ​ច លង់ទឹក​ស្លាប់​ទាំង​ពីរ​តែម្ដង​។​

​ហេតុការណ៍​នេះ​ បានកើត​ឡើង​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ចំណុច​ត្រ​នប់​ត្រស់ ក្នុង​រណ្ដៅ​អា​អិ​ច ភូមិ​ត្បូ​ង​វត្ត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

​ជនរងគ្រោះ​មាន​ពីរ​នាក់​ ទី​០១-​ឈ្មោះ លន់ លី​ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​(​ឪពុក​) និង​ទី​០២- ឈ្មោះ ហេង លី​ហ៑ន់ (​កូន​) ភេទ​ស្រី អាយុ​០៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្បូង​វត្ត ឃុំ​ជ្រៃ​លាស់ ស្រុក ពញា​ឮ ខេត្ត​កណ្តាល​។​

សាក្សី​និយាយ​ថា​ នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​០០​នាទី ឈ្មោះ លន់ លី​ហេង ជា​ឪពុក​បាន​នាំ​កូន​ទៅ​ដាក់មង នៅ​ចំណុច​ទំនប់​ត្រស់ ភូមិ​ត្បូង​វត្ត​។ ​លុះ​បាត់​ដំណឹង​យូរ​ ប្រពន្ធ​ និង​បងប្អូន ​បាននាំគ្នា​ទៅរក​ជនរងគ្រោះ​នៅ​កន្លែង​ដាក់​មង តែ​រក​ពុំ​ឃើញ​ដោយមាន​ការសង្ស័យ​បងប្អូន​ក៏​នាំគ្នា​ចុះ​រក​ក្នុង​រណ្ដៅ​អា​អិ​ច ក៏​ប្រទះឃើញ​សព​ជនរងគ្រោះ​ទាំងពីរ​ស្លាប់​ក្នុង​ទឹក ហើយក៏​បាន​យក​សាក​សព​ជនរងគ្រោះ​ទាំងពីរ​នាក់​មក​ផ្ទះ ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សំណូមពរ​ ៖ គ្រួសារ​របស់​ជនរងគ្រោះ​ពុំមាន​ការសង្ស័យ​លើ​អំពើ​ឃាតកម្ម​ណាមួយ​ឡើយ ចំពោះ​ការ​ស្លាប់​របស់​ជនរងគ្រោះ​ទាំងពីរ​នេះ ដោយ​មិន​ចាំបាច់​ឲ្យ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​អ្វី​ទេ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu