Ad Code

ទើប​ស្គាល់គ្នា​បាន​បី​ថ្ងៃ​ឆបោក​ម៉ូតូ​មិត្តភក្ដិ តែ​ប្រើ​ស្រី​ស្អាត​ជា​ធ្នាក់​តេ​ទាក់​ឲ្យ​ចូល​អន្ទាក់​វិញ​



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ បាន​ធ្វើ​សកម្មភាព​ឆបោក​យក ម៉ូតូ​មិត្ត​ភ័ក្ដិ​បាន​ជាង​១​ខែ​មិនដឹង​ជា​ទៅ​ទីណា តែ​ជនរងគ្រោះ​ប្រើ​ល្បិច​ឲ្យ​ស្រី​ស្អាត​តេ​ទាក់ទង​ញ៉ែ​តាម​ទូរស័ព្ទ​ទើប​អន្ទង​ប្រុស​ចង្រៃ​ឲ្យ​ចូល​អន្ទាក់​មា្ចស់​ម៉ូតូ ពេល​មក​ដល់​កន្លែង​ណាត់​ក្រុម​បក្ខពួក​ម្ចាស់​ម៉ូតូ​នាំគ្នា​ព្រួត​វាយ​ឡើង​ប៉ោង​ភ្នែក​ម្ខាង​រួច​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ កាលពី​វេ​លា​ម៉ោង​៤​រសៀល​ ថ្ងៃទី​២​ ខែធ្នូ​ ឆ្នាំ​២០១៨ ​សង្កាត់ចោមចៅ​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​ឈ្មោះ សួន ឃីម ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ មុខរបរ​បើករថយន្ត​ស្នាក់នៅ​ម្តុំ​ផ្លូវ​ត្រឡោក​បែក​ខណ្ឌទួលគោក មាន​ស្រុកកំណើត​នៅ​ភូមិ​តាំងគោក​ឃុំ​ស្វាយ​ភ្លើង​ស្រុក បារាយណ៍​ខេត្តកំពង់ធំ។ ជនរងគ្រោះ​ឈ្មោះ ប្រាក់ សុ​វ័ន ភេទ​ប្រុស​អាយុ ១៧​ឆ្នាំ មុខរបរ​ជាង​សា​ឡុង​ស្នាក់នៅ​ភូមិ​ថ្មគោល​៣​សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ស្រុកកំណើត​នៅ​ភូមិ​ផ្លូវ​ទូក ​ឃុំ​ប្រលាយ​មាស​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង។ ម៉ូតូ​ដែល​ជនសង្ស័យ ឆបោក​ម៉ាក ស៊ុយ​សូ​គី​និ​ច​ ពណ៌​ត្រួយចេក​ស៊េរី​២០១៤​ ពាក់​ស្លាក​លេខ ភ្នំពេញ 1DH-3326។



តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា ​នៅ​មុនពេល​កើតហេតុ​ដោយ​ជនសង្ស័យ​និង​ជនរងគ្រោះ​ជា​មិត្ត​ភ័​ក្រ​នឹង​គ្នា​ទើបនឹង​ស្គាល់គ្នា​បាន​ពីរ​បី​ថ្ងៃ​ ហើយក៏​បាន​នាំ​គ្នា​ដើរលេង​ទៅ​ម្តុំ​កំបូល​ស៊ីសាច់ក្រក​ផឹកស្រា​បៀរ ដោយ​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​ជួល ជនរងគ្រោះ​នៅ​ម្តុំ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជិះ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ លុះ​ជិះ​ម៉ូតូ​មកដល់​ស្តុ​ប​ទំនប់​កប់​ស្រូវ នៅ​ពេល​នោះ ជនរងគ្រោះ​នឹង ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​នៅ​គោលដៅ​នោះ​ចាប់​ផាកពិន័យ​ដោយ​ម៉ូតូ​របស់​គាត់​អត់​មាន​កញ្ចក់​ហើយ​ពួកគាត់ មិន​ពាក់មួក​សុវត្ថិភាព​។ ​នៅ​ពេល​នោះ​ពួកគាត់​មិន​មាន​លុយ ទាំង​២​នាក់ ចំណែកឯ​ជនសង្ស័យ បាន​ឲ្យ​ជនរងគ្រោះ​ចាំ​នៅ​កន្លែង សមត្ថកិច្ច​នោះ​មួយ​ភ្លែត ហើយ​ជនសង្ស័យ​ខាងលើ ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​យក​លុយ ពី​មេ​របស់​ខ្លួន​នៅ​ម្តុំ​កំបូល​ដើម្បី​យក​លុយ​ឲ្យ​សមត្ថកិច្ច​ថ្លៃ​ផាកពិន័យ។



ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា ​ខណៈ​ពេល​ដែល​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ចាំ​មិត្ត​ភ័ក្ដិ​ដែល​ជា​ជនសង្ស័យ​ទៅ​យក​លុយ​អស់​រយៈពេល​ជាង​១ម៉ោង​ពុំ​ឃើញ​ជនសង្ស័យ​យក​ម៉ូតូ​និង​លុយ​មក​ឲ្យ​សមត្ថកិច្ច​នៅ​ពេល​នោះ​រូបគាត់​នឹក​សង្ស័​យ​ថា​ជនសង្ស័យ​ខាងលើ ឆបោក​ម៉ូតូ​គាត់​យក​ទៅ​បាត់​ហើយ ព្រោះ​មិនឃើញ​មក​សោះ ចំណែក​ជនរងគ្រោះ បាន​ប្រាប់ សមត្ថកិច្ច ចរាចរណ៍ តាម​ដំណើររឿង រួច​ទៅ​ប្តឹង​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​ចោមចៅ​ភ្លាមៗ​ផង​ដែរ​។ លុះដល់​ថ្ងៃ​កើតហេតុ​បន្ទាប់ពី​ស្រាវជ្រាវ ស្គាល់​លេខ​ទូរស័ព្ទ របស់​ជនសង្ស័យ​ហើយ​នោះ​ បាន​ឲ្យ​នារី ម្នាក់​ធ្វើជា​ធ្នាក់ ដើម្បី​តេ​ណាត់ ជួប​ជាមួយ​ជនសង្ស័យ ដោយមាន​បក្សពួក​មួយ​ក្រុម​ស្ទាក់​ចាំ​ចាប់​ជនសង្ស័យ​ហើយ ខណៈ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឆបោក ម៉ូតូ​របស់​ខ្លួន​បាន​ភ្លាមៗ​មិត្ត​ភ័ក្តិ​ជនរងគ្រោះ​បាននាំគ្នា​វាយ បណ្តាល​ឲ្យ​ប៉ោង​មុខ​ម្ខាង ហើយ​ប្តឹង​សមត្ថកិច្ច ឃាត់​ភ្លាមៗ​។

ជនសង្ស័យ​ឆបោក​ម៉ូតូ​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា ម៉ូតូ​ដែល​បោក​ពី​មិត្ត​ភ័ក្ដិ​របស់​ខ្លួន​នោះ​គឺ​គាត់​យក​ទៅ បញ្ចាំ​យក​លុយ​ស៊ីចាយ​អស់​បាត់​ហើយ ពេលនេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu