Ad Code

ម៉ៃ សុគន្ធ ប្រកាស​ព្រមាន​ប្តឹង​នារី​ម្នាក់ ​ដែល​ផ្ញើ​សារ​ប្រមាថ​ម្តាយ​របស់ខ្លួន



ភ្នំពេញ ​៖ ​តារា​ចម្រៀង​ប្រុស ​ដែល​មហាជន​ភាគច្រើន​តែង​ផ្តល់​ងារ​ជា​តារា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ ថ្មីៗ​នេះ​ បាន​ផ្ទុះ​ប្រតិកម្ម​ព្រមាន​ប្តឹង​នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់ ​ដែល​បាន​ផ្ញើ​សារ​មាន​ចេតនា​ជេរប្រមាថ​ម្តាយ​របស់ខ្លួន​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​គ្មាន​យល់​ច្បាស់​ពី​ហេតុផល។

ការប្រកាស​ព្រមាន​ប្តឹង​ពី​សំណាក់​តារា​ចម្រៀង​លោក ម៉ៃ សុគន្ធ លើ​នារី​ម្ចាស់​Account Facebook ឈ្មោះ Noy Noy ខាង​លើ​នេះ ​បាន​ធ្វើ​ឡើង ​បន្ទាប់ពី​នារី​ស្រស់​ស្អាត​រូប​នេះ ​បាន​ផ្ញើ​សារ​មាន​ចេតនា​ជេរ​ប្រមាថ​មក​លើ​ខ្លួន ​ពិសេស​គឺ​រាលដាល​ដល់​អ្នក​ម្ដាយ​របស់​លោក​បែបនេះ​ថា Ters mea hg ​​ ដែល​ន័យ​នេះ​ត្រូវ​បាន​សាមីខ្លួន​លោក ម៉ៃ សុគន្ធ យល់ថា​ជា​ភាសា​សរសេរ​កាត់​ហើយ​សម្រាយ​មក​ជា​ខ្មែរ​ថា ទើស​ម៉ែ​ហែង។

ជា​ប្រតិកម្ម​ឆ្លើយតប​នឹង​ការរិះគន់​នេះ ​ភ្លាមៗ​នោះ​លោក ម៉ៃ សុគន្ធ បាន​ចេញ​សារ​ព្រមាន​ដល់​នារី​ម្ចាស់​Account Facebook ឈ្មោះ Noy Noy ថា ​ខ្លួន​នឹងសិក្សា​តាមផ្លូវ​ច្បាប់​ដើម្បី​ធ្វើការ​ដាក់ពាក្យ​ប្តឹង​ដល់​នារី​រូបនេះ​ពីបទ​ប្រមាថ​ម្តាយ​របស់ខ្លួន​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​ពុំមាន​ការលើកលែង​នោះឡើយ​។​

លោក ម៉ៃ សុគន្ធ បាន​សរសេរ​ភ្ជាប់​នឹង​ខ្លឹមសារ​ដែល​នារី​រូប​នេះ​រិះគន់​នោះ​ថា​ ភាសា Ters mea hg (​ទើស​ម៉ែ​ហែង​) ភាសា​នេះ​​ ​ល្អ​ទេ​សម្រាប់​ប្រើ​ជា​សាធារណៈ មនុស្ស​មិន​ស្គាល់គ្នា សុខៗ​មក​ជេរ​ដល់​ម្តាយ​យើង​តើ​គួរតែ​ទុក​មុខ​អោយ​ឬ​ប្តឹង ?។ ឪពុកម្តាយ​អោយទៅ​រៀន​មិន​ទៅ​រៀន​ទៅ តែ​ញ៉ែ​និង​អាយ​ដូ​ល​...​បង​ចង់​ប្រាប់ថា ម្តាយ​បងអត់​ទើស​ទេ អ្នក​ទើស​គឺ​បង​ចង់​ជេរ ជេរ​បង​បាន ចាំ​បន្តិច​បង​នឹង​ប្តឹង​អូន​ម្តងណា ។ ​Share អោយ​មី​ក្មេង​អ្នក​បាត់ដំបង​មួយ​នេះ​ឆាប់​ឃើញ​ផង​ជិត​បាន​ជួបគ្នា​ហើយ​។​

ស្រប​ពេល​ជាមួយគ្នា​នៃ​ការ​បញ្ចេញ​ប្រតិកម្ម​ព្រមាន​ប្តឹង​ពី​សំណាក់​លោក​​ម៉ៃ សុគន្ធ លើ​នារី​រូប​នេះ​ភ្លាមៗ​នោះ​ដែរ​សាមីខ្លួន​(​ម្ចាស់​Account Facebook ឈ្មោះ Noy Noy)​ក៏បាន​ផ្ញើ​សារ​ធ្វើការ​សូមទោស​លោក ម៉ៃ សុគន្ធ ជា​សាធារណៈ​ដូច្នេះ​ថា​ សួស្ដី​អ្នក​ទាំង​អស់​គ្នា​ខ្ញុំ​ផុស​លើក​នេះ​ចង់​ធ្វើការ​សូមទោស​ជា​សាធារណៈ​ដល់​បង ម៉ៃ សុគន្ធ ចំពោះ​សម្តី​មិនល្អ​ដែល​ប៉ះពាល់​ដល់​គាត់​។​

ម្ចាស់​Account Facebook ដដែល​នេះ​បាន​បន្ថែមថា​សង្ឃឹមថា​គាត់​បានឃើញ​និង​បាន​អត់​ទោស​ឲ្យ​ខ្ញុំ ខ្ញុំ​សូមទោស​ដែល​ប្រើ​សម្តី​មិនបាន​គិត​ទៅលើ​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍មិនល្អ​។​ជួយ​Mention his Name ដើម្បី​ឲ្យ​គាត់​បាន​ឃើញ​ផង។ ថ្វីត្បិតតែ​មានការ​ចេញ​មុខ​សូមទោស​ជា​សាធារណៈ​ពី​នារី​ខាងលើនេះ​ក៏ពិតមែន​ ប៉ុន្តែ​លោក ម៉ៃ សុគន្ធ បានប្រកាស​ជំហរ​ថា​ ករណី​នេះ​លោក​នៅ​មិនទាន់​សម្រេចចិត្តថា​នឹងត្រូវ​អនុគ្រោះ​ឲ្យ​នារី​រូបនេះ​នៅឡើយ​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu