ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌមានជ័យបានសំដែងនូវការដឹងគុណដល់លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យដែលលោកតែងតែជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយប្រការផ្សេងៗ។
តាមប្រសាសន៍បងស្រីអ៊ិន សុជាតិ ដែលជាប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យទី២បានឲ្យកម្ពុជាថ្មីដឹងថា បងស្រីមិនអាចបំភ្លេចគុណដ៏ធំរបស់លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានឡើយព្រោះលោកអភិបាលជួយជាថវិកានិងសម្ភារៈផ្សេងៗដល់បងស្រីក្នុង ខណៈដែលកូនបងស្រីជួបគ្រោះថ្នាក់ចរាចរណ៍និងកំពុងសម្រាកក្នុងមន្ទីរពេទ្យ។
បងស្រីបញ្ជាក់ថា មូលហេតុដែលបងស្រីដឹងគុណលោកអភិបាលខណ្ឌមានជ័យគឺ ខណៈពេលដែលបងស្រីកំពុងខ្វះខាតក្នុងជីវភាពពិសេសត្រូវចំណាយលើការព្យាបាលជំងឺតែចៃដន្យបានលោកអភិបាលខណ្ឌចុះទៅសាកសួរសុខទុក្ខនិងនាំយកអំណោយផ្តល់បងស្រីដល់មន្ទីរពេទ្យធ្វើឲ្យក្នុងចិត្តបងស្រីមានក្តីរំភើបពេលទទួលបានអំណោយយ៉ាងច្រើនពីលោកអភិបាលខណ្ឌមានជ័យក្នុងពេលបងស្រីជួបគ្រោះអាសន្នបែបនេះ។
ទាក់ទិនសកម្មភាពមនុស្សធម៌របស់លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានក្តីរីករាយនិងកក់ក្តៅបំផុតពេលបានឃើញសកម្មភាពថ្នាក់ដឹកនាំខណ្ឌចុះជួយប្រជាពលរដ្ឋពេលជួបការលំបាកដោយមិនរើសអើង ឬ ប្រកាន់បក្សពួកនោះឡើយ។
ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះដោយហេតុការណ៍ផ្សេងៗបាននិយាយថា ពួកគាត់ពេញចិត្តនិងលោកអភិបាលខណ្ឌមានជ័យដែលលោកតែងតែចុះសាកសួរសុខទុក្ខដល់ផ្ទះប្រជាពលរដ្ឋសឹងគ្រប់ពេលវេលាហើយបើលោកអភិបាលខណ្ឌបានដឹងថា ប្រជាពលរដ្ឋណាម្នាក់ជួបការលំបាកគឺលោកបានជួយភ្លាមៗដោយពុំពន្យារពេលឡើយ។
ប្រជាពលរដ្ឋលោកបញ្ជាក់យ៉ាងច្បាស់ថា លោកពេញចិត្តនិងថ្នាក់ដឹកនាំមកពីគណបក្សប្រជាជនកម្ពុជាដែលជានិច្ចកាលចុះជួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនិងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយអត់អាហារនោះឡើយ។ ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺមិនខុសបំណងឡើយ។ មិនដូចបក្សផ្សេងៗអួតថា មកជួយប្រជាពលរដ្ឋតែក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោតប៉ុណ្ណោះ។ បន្ទាប់មកបាត់ឈឹងដូចចោរលួចសេះអញ្ចឹង។ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលស៊ូស្លាប់រស់ជាមួយប្រជាពលរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments