ក្រុមកីឡាករកីឡាការិនីនៃក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានជើងឯកក្នុងការប្រកួតដណ្តើមពានរង្វាន់កីឡាហែលទឹកតេជោសែនលើកទី៤ឆ្នាំ២០១៨នៅមជ្ឈមណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម។
ការប្រកួតដណ្តើមពានរង្វាន់កីឡាហែលទឹកតេជោសែនលើកទី៤ឆ្នាំ២០១៨នាមណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម បានប្រារព្ធពិធីបិទក្រោមអធិបតីភាពលោកស៊ុនចាន់ថុលដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។
ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមបានជើងឯកឆ្នាំនេះដោយដណ្តើមបានមេដាយ២៤គ្រឿង មានមេដាយមាស៩គ្រឿង ប្រាក់៨គ្រឿង និងសំរិទ្ធ៧គ្រឿង ចំណែកក្រសួងមហាផ្ទៃបានលេខ២ដណ្តើមបានមេដាយ២១គ្រឿងមានមេដាយមាស៦គ្រឿងប្រាក់៧គ្រឿងនិងសំរិទ្ធ៨គ្រឿងនិងសាលាខេមវីដអន្តរជាតិដណ្តើមបានមេដាយ៧គ្រឿង មានមេដាយមាស៤គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ២គ្រឿង។
ក្រសួងព័ត៌មានដណ្តើមបានមេដាយ៦គ្រឿង មានមេដាយមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង ក្លិបនាគរាជ(ខេត្តកំពង់ចាម) ដណ្តើមបានមេដាយ៩គ្រឿង មានមេដាយមាស ២គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៣គ្រឿង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយ៧គ្រឿង មានមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៣គ្រឿង។
ដោយឡែកក្លិបមច្ឆានុបដណ្តើមបានមេដាយ៤គ្រឿង មានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ២គ្រឿង និងប៉ារ៉ាអូឡាំពិកដណ្តើមបានមេដាយ៩គ្រឿង មានមេដាយមាស៣គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៣គ្រឿង។
សូមបញ្ចាក់ថា ការប្រកួតនេះធ្វើឡើងក្រោមថវិការបស់ក្រសួងអប់រំ យុវជន និង កីឡា៕
Source: Kampuchea Thmey Daily
0 Comments