បាត់ដំបង ៖ ជនសង្ស័យចំនួន៤នាក់ ដែលពាក់ព័ន្ធនឹងបទជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងជំនាញ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រសោបបានទាំងសំបុក រួមជាមួយនឹងថ្នាំញៀន ប្រមាណជាកន្លះខាំផងដែរ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពជាក់ស្ដែង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងបានចុះប្រតិបត្តិការទៅកាន់ចំណុច ភូមិអូរចា សង្កាត់អូរចារ ក្រុងបាត់ដំបង បន្ទាប់ពីទទួលបាននូវសេចក្ដីរាយការណ៍។
នៅទីនោះ សមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពជាក់ស្ដែង ដែលមាន ១.ឈ្មោះ ឈុំ ឆេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ២.ឈ្មោះ នាង ប៊ុនថាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ៣.ឈ្មោះ ខ្វាន់ រស្មី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។ និង ៤.ឈ្មោះ ម៉ៅ វុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ចំណែក វត្ថុតាង ដកហូតបានរួមមាន គ្រឿងញៀនប្រភេទ(ICEម៉ាទឹកកក)ចំនួន៤០កញ្ចប់ ទម្ងន់៥០ ក្រាម ទូរស័ព្ទដៃ០២គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments