Ad Code

មួយ​ករណី​ទៀតហើយ! ​រំលោភ​សម្លាប់​ក្មេង​ស្រី​រងគ្រោះ​នៅ​ស្រុក​ព្រៃកប្បាស



តាកែវ ​៖​​ ក្មេង​ស្រី​អនីតិជន​វ័យ​០៩​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ជន​ប្រមឹក​ល្មោភកាម​ចាប់​យក​ទៅ​រំលោភ ​និង​សម្លាប់ចោល​គួរ​ឲ្យ​សង្វេគ។

ហេតុការណ៍​គួរ​ឲ្យ​សង្វេគ​នេះ​ បានកើត​ឡើង​នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥​និង​៤៥​នាទី នៅ​ភូមិ​ជម្ពូព្រឹក្ស ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ ករណី​ឃាតកម្ម​រំលោភ​សម្លាប់​នេះ​តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ជំនាញ​ស្រុក​ព្រៃកប្បាស​ប្រាប់ថា គឺ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ យ៉េន ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ និង​ជាម​នុស្ស​ស្រវឹង​ខួប រស់នៅ​ភូមិ​ជម្ពូព្រឹក្ស ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឆៃ លីកា អាយុ​០៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយគ្នា​។ សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​បាន​ចាប់​ក្មេងស្រី​យកទៅ​រំលោភ​នៅផ្ទះ​របស់ខ្លួន ​ខណៈដែល​ស្រវឹងស្រា​ជោកជាំ ពេល​កំពុង​ធ្វើ​សកម្មភាព ក៏​ត្រូវបាន​ក្មេងប្រុស​ឈ្មោះ សម្បត្តិ ផាន់​ណេ​ត អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយ​ឃើញ ក្រោយ​ដឹងថា​មាន​គេ​ឃើញ​ហើយ​ជនសង្ស័យ​ឈ្មោះ យ៉េន ធី ក៏បាន​ចាប់​ច្របាច់ក​ ក្មេងស្រី​រងគ្រោះ​សម្លាប់ចោល រួច​យក​សព​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកស្រះ​ខាងលិច​ផ្ទះ​របស់ខ្លួន​និង​បាន​រត់​គេចខ្លួនបាត់។​



បច្ចុប្បន្ន​ក្រោយពី​ពិនិត្យ ​និង​ធ្វើ​កោសល្យវិច័យ​ទៅលើ​ក្មេងស្រី​រងគ្រោះ​រួចមក​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ​ក្មេងស្រី​រងគ្រោះ​ពិតជា​ត្រូវគេ​រំលោភ​ និង​សម្លាប់​ពិតប្រាកដ​មែន​និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ចំណែក​ជនសង្ស័យ​ក្នុងករណីនេះ​ សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu