Ad Code

ក្រុម​យុវជន​៩​នាក់ ​ញៀន​ថ្នាំ ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ ក្រោយ​ការពិនិត្យ​ទឹកនោម​



បាត់ដំបង​ ៖ ​ក្រុម​យុវជន​១​ក្រុម​ មាន​គ្នា​៩​នាក់​ ដែល​តែងតែ​ប្រើប្រាស់​ថ្នាំញៀន​រហូតដល់​ញៀន​ថ្នាំ​ត្រូវបាន​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ ក្រោយ​ការពិនិត្យ​ទឹកនោម ​រកឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ពេញបន្ទុក។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់​ខាងលើ ដែល​មាន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​បែប​អានាធិបតេយ្យ​នេះ​ ធ្វើឡើង​នៅ​ចំណុច​ភូមិ​ដូង ​ឃុំ​បឹងរាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ កាលពី​ថ្ងៃ​ទី​០៩ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨ ​កន្លង​ថ្មីៗ​នេះ​។

​សមត្ថកិច្ច​បានឲ្យ​ដឹង​បន្តថា​ ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ ​ក្រោយ​ការឃាត់ខ្លួន​កម្លាំង​ជំនាញ​ បាន​នាំទៅ​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ ជា​លទ្ធផល ជនសង្ស័យ​ទាំងនេះ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ពិតប្រាកដ​ ដែលមាន​កម្រិត​ខ្ពស់​។​

បច្ចុប្បន្ន​នេះ ​កម្លាំង​ការិយាល័យ​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​ បាន​ស្នើសុំ​ថ្នាក់លើ​ និង​រៀបចំ​ឯកសារ​បញ្ជូន​ជន​ពាក់ព័ន្ធ​ទាំងអស់​ទៅកាន់​មណ្ឌល​កែប្រែ​ពិភព​ នៃ​ក្តី​សង្ឃឹម​ ដើម្បី​បន្សាប​សារធាតុ​នៅ​ក្នុង​ខ្លួន​របស់​ពួកគេ​ទាំង​៩ ​រួម​នឹង​មាន​ការ​អប់រំ​ដល់​ពួកគេ​ផង​ដែរ​ ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់​ចំពោះ​ផល​ប៉ះពាល់​ពី​គ្រឿងញៀន​ វា​បង្ក​ឲ្យ​ខូច​អនាគត​ខ្លួន​ ក៏ដូចជា​ក្រុម​គ្រួសារ​របស់​ពួកគេ​ម្នាក់ៗ ​បែប​ណា​ខ្លះ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu