ប្រដាល់ ៖ សុខ សាវិន អ្នកប្រដាល់ក្លិបឆ្មាសសែនសុខគុនខ្មែរ ត្រូវគេផ្គូឲ្យជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Pich Vichhean ក្នុងការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។ អ្នកប្រដាល់ទាំងពីរនាក់នេះ ជួបប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
Pich Vichhean នេះ គេមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនទេកន្លងមក គឺទើបតែមកជាលើកទី១ប៉ុណ្ណោះ។ បើតាម លោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់TV5 ឲ្យដឹងថា អ្នកប្រដាល់ថៃរូបនេះ គេមានស្នៀតប្រដាល់ល្អ និង វាយខ្លាំង ។ Pich Vichhean ប្រកួតបានចំនួន៦៨លើក ដោយឈ្នះ៥៤លើក ចាញ់១២លើក និងស្មើ០២លើក។
តែយ៉ាងណា មកប៉ះជាមួយ សុខសាវិន ដែលជាជើងខ្លាំងរបស់កម្ពុជាយើងនេះ Pich Vichhean ប្រហែលជាពិបាកទប់ជាមួយ សាវិន ហើយ។
សុខ សាវិន គេមានស្នៀតប្រដាល់ល្អ ពិសេស គឺស្នៀតកែង និងស្នៀតជង្គង់ ហើយគេខ្ពស់ និងមានចិត្តប្រដាល់ធំថែមទៀត។ ក្នុងប្រវត្តិប្រកួតចំនួន ៩២លើក សាវិន វាយឈ្នះ៦៥លើក ចាញ់២២លើក និងស្មើ០៥លើក។ ការប្រកួតជាមួយថៃលើកចុងក្រោយនេះ សុខ សាវិន គេបានផ្ដួលអ្នកប្រដាល់ថៃ Suay Ngam ឲ្យសន្លប់ក្នុងទឹកទី៣ កាលពីថ្ងៃទី០១ធ្នូកន្លងមកនេះ។
ចាំមើល សុខសាវិន ជួប Pich Vichhean លើកនេះ តើគេអាចយកឈ្នះបានទៀតដែរឬអត់?៕
Source: Kampuchea Thmey Daily
0 Comments