Ad Code

ចុះ​បិទ​ទីតាំង​យីហោ​១៦១៨ សាល​កម្សាន្ត​បុក​ប៊ីយ៉ា បង្កប់​ល្បែង​ស៊ី​សង់​ហ្គេម​បាញ់​ត្រី និង​ទូ​​ហ្គេម​បាញ់​ពង់​ជាច្រើន​ប្រភេទ​ទៀត



ភ្នំពេញ​ ៖​ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បានចេញ​ប្រតិបត្តិការ​ចុះ បិទ​ទីតាំង​យីហោ​១៦១៨ សាល​កម្សាន្ត​បុក​ប៊ីយ៉ា មួយ​កន្លែង​ដែល​បង្កប់​ដោយ​ល្បែង​ស៊ី​សង់​ហ្គេម​បាញ់​ត្រី និង​ទូ​ហ្គេម​បាញ់​ពង់​ជាច្រើន​ប្រភេទ​ទៀត។

ប្រតិបត្តិការ​នេះ​ ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​វេលា​ម៉ោង​១៧ នៅក្នុង​ទីតាំង​ជាន់​ទី​១ លើ​ហាង​កា​កា​ស៊ូ​គី ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​មុន្នី​រ៉េត ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នេះ ​ធ្វើឡើង ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក តុ​ប ឈុន​ឡុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជា​ឲ្យ​លោក ឯក ឃុន​ឌឿ​ន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក ដឹកនាំ​កម្លាំង​ចម្រុះ​រួមមាន លោក ទៀវ សំអឿន អភិបាលរង​ខណ្ឌទួលគោក លោក វរសេនីយ៍ឯក ឡុង វិ​ចិ​ត្រា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោក លោក វរសេនីយ៍ទោ សុខ ហេង អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក និង​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើន​បន្ថែម​ទៀត ដើម្បី​ចុះ​បិទ​ទីតាំង យីហោ​១៦១៨ សាល​កម្សាន្ត​បុក​ប៊ីយ៉ា បង្កប់​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​នេះ។

មន្ត្រី​រដ្ឋបាល​ខណ្ឌ​ទួលគោក​ ដែល​បាន​ចុះ​អនុវត្ត​លើ​ការងារ​នេះ​បាន ដឹង​ថា ទីតាំង​យីហោ​១៦១៨ សាល​កម្សាន្ត​បុក​ប៊ីយ៉ា លួច​បើក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​បង្កប់​ដោយ​ល្បែងស៊ីសង ប្រភេទ​ហ្គេម​បាញ់​ត្រី បាញ់​ពង់​ជាច្រើន​ប្រភេទ​ទៀត។

ក្រោយ​ប្រតិបត្តិការ ទីតាំង​នេះ​គណៈកម្មាធិការ​ចម្រុះ​បានសម្រេច​បិទទ្វារ​ជា​បណ្ដោះអាសន្ន ដើម្បី​បន្ត​តាម​នីតិវិធី។

សូមបញ្ជាក់​ផងដែរ ក្នុង​ប្រតិបត្តិការ​នេះ អាជ្ញាធរ​មិនបាន​ដកហូត​វត្ថុតាង សម្ភារៈ​ទូ​ហ្គេម និង​ឃាត់ខ្លួន​មនុស្ស​ម្នាក់​ឡើយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu