Ad Code

ដើរ​លេង​ដាច់​យប់​ខឹង​ប្រពន្ធ​ស្ដី​បន្ទោស ​ចងក​សម្លាប់​ខ្លួន



ភ្នំពេញ ​៖​ បុរស​ចិត្ត​ស្លុយ​ម្នាក់ ​ដើរលេង​ដាច់​យប់​ ពេល​មក​ដល់​ផ្ទះ ​ត្រូវ​ប្រពន្ធ​ស្តី​បន្ទោស​បន្តិចបន្តួច​ក៏បាន​ចងក​សម្លាប់​ខ្លួន នឹង​ខ្សែ​​​អង្រឹង ភ្ជាប់​ទៅ​នឹង​ធ្នឹម​​ពិតាន​ ក្នុង​បន្ទប់ទឹក​ផ្ទះ​ជួល​របស់​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ដូច​បំណង ដោយ​បន្សល់ទុក​កូន​តូចៗ​២​នាក់។

ហេតុការណ៍​នេះ​ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤ ខែធ្នូ ​ឆ្នាំ ២០១៨ នៅ​បន្ទប់​ជួល​ក្នុងភូមិ ដើម​ខ្វិត សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ។ បុរស ដែល​គិត​ខ្លី​ចិត្តខ្លាំង នោះ​គេ​ស្គាល់​ថា ឈ្មោះ​រ៉ែ​ន សាក់​អាយុ​២៥​ឆ្នាំ ជា​កម្មករ សំណង់ ស្នាក់នៅ កន្លែងកើតហេតុ​ខាងលើ មាន​ប្រពន្ធ ឈ្មោះ​សុខ ស្រី​ល័​ក្ខ អាយុ​២៨​ឆ្នាំ មានកូន ចំនួន​២​នាក់។

តាម​ព័ត៌មាន​បានអោយដឹងថា បុរស​រូបនោះ​បាន​ចងក​សម្លាប់​ខ្លួន នឹង​ខ្សែ​អង្រឹង​ភ្ជាប់​ទៅនឹង​ចម្រឹង​ដែក​​ពិតាន​នៅក្នុង​បន្ទប់ទឹក​ផ្ទះជួល​របស់ខ្លួន ហើយ ត្រូវបាន​កូនប្រុស របស់​ប្រពន្ធ​(​ប្តី​មុន​)​ប្រទះឃើញ​បង្កអោយមាន​ការភ្ញាក់ផ្អើល​នាំគ្នា ជួយ​កាត់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាល់ម៉ែត តែ​ស្លាប់​បាត់ទៅហើយ ។​

តាម​ព័ត៌មាន​អោយដឹងថា បុរស​មាន​វិបត្តិ​រូបនោះ និង ស្ត្រី​ជា​ប្រពន្ធ បាន​ស្រលាញ់គ្នា ពុំបាន​រៀបការ​នោះទេ ​ហើយ​រស់នៅ​ជា​ប្តី​ប្រពន្ធ​អស់ រយៈពេល ចំនួន​៤​ឆ្នាំ បានកូន​ប្រុស​២​នាក់ កូន​បង​អាយុ ១​ឆ្នាំ និង​កូន​ប្អូន​ទើបតែ​កើត​បាន​២៥​ថ្ងៃ​ប៉ុណ្ណោះ​។​ ការរស់នៅ​ជាមួយគ្នា រយៈពេល​ចុងក្រោយ​នោះ ពុំ​សូវ​ចុះសម្រុង​គ្នា​នោះទេ តែងតែមាន​ទំនាស់​គ្នា ក្នុង​គ្រួសារ​ដោយសា​រតែ​បុរស រូបនោះ បើកប្រាក់​បាន​មិន​អោយ​ប្រពន្ធ​ ហើយ គិត​ពី​លេងល្បែង​និង​ផឹក​ស្រាល​ជាប្រចាំ។​

តាម​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​អោយ​ដឹងទៀតថា នៅវេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​ថ្ងៃទី​២៤ ​ខែធ្នូ ​ឆ្នាំ ២០១៨​ ប្តី​របស់​ខ្លួន ​ទើប​មកពី​លេងល្បែង​ហើយ ចូល​ផ្ទះ ខ​ណៈ​នោះ រូបគាត់​បាន​ស្តីបន្ទោស ក៏​មាន​ទំនាស់​គ្នា ហើយ ប្តី​ក៏បាន​ទៅ​បាត់ទៅ​មិន​នឹង​ស្មានថា ចិត្តខ្លាំង​ទៅសំងំ​ចង​ក​សម្លាប់​ខ្លួន ក្នុង​បន្ទប់ទឹក​បែបនេះ​សោះ​។ សព​ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu