Ad Code

ចាន់ ប៊ុន​ហឿន និង ឡៅ ចិ​ត្រា ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​



ប្រដាល់ ៖ ​ការប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៦០​គីឡូ​ក្រាម​ លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៨ ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ និង ឡៅ ចិ​ត្រា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ពួកគេ​ទាំងពីរ នឹងត្រូវ​ឡើងទៅ​ជួបគ្នា​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​ពួកគេ​បាន​វាយ​ឈ្នះ​លើ​គូប្រកួត​នោះ។​
​ ​
ចាន់ ប៊ុន​ហឿន គេ​បាន​ផ្ដួល​យកឈ្នះ​អ្នក​ប្រដាល់​ឡាវ ​Nampetch Chhor.Champions ក្នុង​ទឹក​៣ ដោយ​ការប្រើ​ជង្គង់​អុក​ចុងដង្ហើម​អ្នក​ប្រដាល់​ឡាវ​នោះ​ប្រមាណ​ពីរ​ជង្គង់ បណ្ដាល​ឲ្យ​Nampetch ​ដួលសន្លប់​លើ​រេញ ទោះបី​អាជ្ញាកណ្ដាល​រាប់​ដល់​១០​ហើយ​ក្តី ក៏​គេ​មិន​ក្រោក​បន្ត​ការប្រកួត​ទៀត​ដែរ។

ចំណែក ឡៅ ចិ​ត្រា​វិញ គេ​ក៏​ផ្ដួល​ដៃគូ​ថៃ​ Khumpichit Kor.Khamphanath ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​ ដូចគ្នា ក្នុង​ការប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ​។ Khumpichit នៅក្នុង​ទឹក​ទី​១ ត្រូវ ​ឡៅ ចិ​ត្រា ទាត់​ត្រូវ​ក្បាល​មួយ​ជើង​ដួល​ឡើង​ចង់​វង្វេង ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ ទើបបាន​គេ​បន្ត​ការប្រកួត​ទៀត។ ​ទឹក​ទី​២Khumpichit​ នៅ​ទប់ទល់ ​និង​វាយ​សង​ទៅលើ​ ចិ​ត្រា​ បាន​ខ្លះ ប៉ុន្តែ​ចូលដល់​ទឹក​ទី​៣Khumpichit​ ក៏​ត្រូវ ​ឡៅ ចិ​ត្រា វាយ​កែង​ឲ្យ​សន្លប់​តែម្ដង។
​ ​
ចាន់ ប៊ុន​ហឿន និង ឡៅ ចិ​ត្រា បន្ទាប់ពី​ឈ្នះ​នេះ គេ​ទាំងពីរ​នឹងត្រូវ​ប៉ះគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ប្រជែង​គ្នា​ដណ្ដើម​យក​តំណែង​ជើងឯក​ម្ចាស់​ខ្សែក្រវាត់ ​Carabao ទម្ងន់​៦០​គីឡូក្រាម ដែល​អ្នក​ទទួល​បាន​ឋានៈ​ជើងឯក​នឹង​ទទួលបាន​ប្រាក់រង្វាន់​៥.០០០​ដុល្លារ ហើយ​លេខ​២ បាន​៣.០០០​ដុល្លារ​នោះ។

ចំណែក​អ្នក​ប្រដាល់​ឡាវ Nampetch Chhor.Champions និង​អ្នក​ប្រដាល់​ថៃ ​Khumpichit Kor.Khamphanath គេ​ក៏​ឡើងទៅ​ផ្ដាច់ព្រ័ត្រ​ដែរ តែ​ក្នុង​ឋានៈ​ប្រកួត​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣​ប៉ុណ្ណោះ។ ​រង្វាន់​លេខ​៣​នេះ គឺ​បាន​១.៥០០​ដុល្លារ ហើយ​លេខ​៤ បាន​១.០០០​ដុល្លារ។​

ចំពោះ​ការប្រកួត​លក្ខណៈ​មិត្តភាព​ រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ហេង សុ​ភ័​ក្រ​ អ្នក​ប្រដាល់​ក្លិប​ព្រៃ​ទទឹង​ខេត្ត​បាត់ដំបង បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ លីន វិ​រៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ​។ ចំណែក ​អេ​លី​ត វាសនា អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ បាន​វាយ​ឈ្នះ​ អ៊ឹម ប៉ា​បេ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម​ ដោយ​ពិន្ទុ​ដែរ ក្រោយពេល​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។

•​យ៉ា​ម ខេមរា ​ចាញ់​ឈួន​ រិទ្ធី​ ទឹក​១ ខណៈ ​ជុន សាវុធ ចាញ់​ ម៉ន ភី​រម្យ ដោយ​ពិន្ទុ​
​យ៉ា​ម ខេមរា អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារ​កំព្រា ដែល​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់ ឈួន រិទ្ធី សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នា​រសៀល​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៨ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នេះដែរ បាន​ត្រូវ​ ឈួន រិទ្ធី វាយឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១។​

​យ៉ា​ម ខេមរា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ មាន​ស្នៀត​ប្រដាល់​ល្អ ចិត្តធំ តែ​មកជួប​នឹង​ ឈួន រិទ្ធី ត្រូវ​រិទ្ធី ​ផ្ដួល​ផុយ​តែម្ដង គឺ​មិន​ដល់​មួយ​ទឹក​ក្នុង​ទឹក​ទី​១​ផង។​

ចំណែក ម៉ន ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក បាន​វាយ​ឈ្នះ​ ជុន សាវុធ អ្នក​ប្រដាល់​ជើងចាស់​ នៃ​ក្លិប​កងពល​ដឹកជញ្ជូន​លេខ​៩០ ដោយ​ពិន្ទុ។ ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ពីរ​លើក​ហើយ​កន្លងមក ដោយ​ ជុន​ សាវុធ បាន​ត្រឹម​ស្មើ​ និង​ចាញ់​ ម៉ន ភី​រម្យ ប៉ុណ្ណោះ ហើយ​ឥឡូវនេះ​វាយ​ចាញ់​ម្តងទៀត។​

អូន ចាន់​ឡឹង អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា គេ​បាន​ផ្ដួល​យកឈ្នះ សៀន វិបុល អ្នក​ប្រដាល់​ក្លិប​រាជ​សីហ៍​ខេត្តរតនគិរី ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១។​ ពីរ​នាក់​នេះ ប្រកួត​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម។

ចំណែក ម៉ិ​ល សារុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ វាយ​ចាញ់​ អួន អូន អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ក្នុង​ទឹក​ទី​៤ ក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu