Ad Code

រដ្ឋមន្ត្រី​កសិកម្ម ចុះ ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មីរ​បស់​ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd



ភ្នំពេញ ​៖ លោក រដ្ឋមន្ត្រី វេ​ង សាខុន កាលពី ទី​២ ធ្នូ បាន​បន្តដំណើរ​ឆ្ពោះទៅ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មីរ​បស់​ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd ដែល បាន​កំពុង​សាងសង់​លើ​ផ្ទៃដី ជាង ២០​ហិត​តា នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ស្នួល ខេត្តក្រចេះ​។



ក្រសួង​បាន​ឲ្យ​ដឹង​ថា រោងចក្រ​នេះ​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១ ខែមេសា​ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​។ បច្ចុប្បន្ន​ការសាងសង់​សម្រេចបាន​ប្រមាណ​ជា ៧៥% ហើយ​គ្រោង​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅក្នុង​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨​។ ក្រុមហ៊ុន​នេះ​គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Green Leader Holding Group Limited ដែល​បាន​ចុះបញ្ជី​សាធារណៈ​ក្នុង​ក្រុមប្រឹក្សា​ផ្សារ​ហ៊ុន​ហុងកុង ដោយ​បាន​ដាក់ទុន​វិនិយោគ ជាច្រើន លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​ដែល​មាន​សក្តានុពល​កែច្នៃ​ជា​ម្សៅ​បាន​ចំនួន ១៣០ ពាន់​តោន​ក្នុង​មួយឆ្នាំ និង​អាច​ស្រូប​យក​វត្ថុធាតុដើម​ដំឡូង​មី​ចំនួន ៥០០ ពាន់​តោន ហើយ​ក្នុងអំឡុងពេល ៥​ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​គម្រោង​សាងសង់​រោងចក្រ​ឲ្យ​បាន ២០ ទូទាំង​ប្រទេស ហើយ​នេះ​គឺជា​សមិទ្ធផល​ទី​១​។



​នា​ឱកាស​នោះ លោក រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមហ៊ុន សម្រេចបាន និង​លោក​បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​សម្រេចបាន​តាម​ការ​គ្រោង​ទុក​ក្នុង​ការបើក​ឲ្យ​ដំណើរការ​នៃ​ការកែច្នៃ​ដំឡូង​មី​ឲ្យ​បាន​ទាន់ពេលវេលា​នៃ​រដូវ​ប្រមូល​ផល​ដំឡូង​មី​។ លោក​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​បន្ថែម​ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្របតាម​ការអនុវត្ត​គោលនយោបាយ វិនិយោគ​វិស័យ​ឯកជន​ក្នុងការ​កែច្នៃ​វត្ថុធាតុដើម​ទៅជា​ផលិតផល​សម្រេច​សម្រាប់​ធ្វើការ​នាំចេញ ហើយ​នេះ​គឺជា​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ ជំរុញ​ផលិតកម្ម​ក្នុងស្រុក ស្វែងរក​ទីផ្សារ​ដំឡូង​មី​ជូន​ប្រជាកសិករ ដោយ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu