Ad Code

ឃុន ឌី​ម៉ា ផ្ដួល​Yuok Phit ឲ្យ​សន្លប់ ​ក្នុង​ទឹក​ទី​២



ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង និង​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ ​របស់​កម្ពុជា គឺ​ ឃុន ឌី​ម៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​Yuok Phit ក្នុង ទឹក​ទី​២ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ​Boostrong Fighter On Fire នៅលើ​សង្វៀន​SEA-TV នេះដែរ។​

Yuok Phit អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ បាន​វាយ​ចាញ់ ​ឃុន ឌី​ម៉ា ត្រង់ ​ឌី​ម៉ា​ គេ​រហ័ស​ជាង។ ​ក្នុងការ​ប្រកួត​ទឹក​ទី​១ ក្នុង​ខណៈ​ដែល​ ឌី​ម៉ា​ គេ​វាយ​របៀប​ស្ទាបស្ទង់​សមត្ថភាព​នោះ Yuok Phit បាន​ទាត់​ជើង​ក្រោម​ឲ្យគេ​ដួល ដែល​ផ្តើម​ពី​បញ្ហា​នេះហើយ ដុត​កំហឹង​ឲ្យ​ ឌី​ម៉ា ​ឆេះ ហើយ​នៅពេលដែល​ចូល​ប្រកួត​ទឹក​ទី​២​ភា្ល​ម ឃុន ឌី​ម៉ា គេ​មិន​យោគយល់​ទៀតឡើយ គឺ​សម្រុក​ដាល់​លើ​ដាល់​ក្រោម រហូត​ចូល​ពោះ​ទឹក​ Yuok Phit​ មួយ​ដៃ បណ្តាល​ឲ្យ​Yuok Phit​ដួលសន្លប់​លែង​ក្រោក​តែម្តង​។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

ចំពោះ ​ជ័យ ប៊ុន​សង់ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ បាន​ប្រកួត​ឈ្នះ ​ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​ពោធិ៍សាត់ ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ ពួកគេ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ ​រីឯ ណាក់ សុខា ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ បាន​វាយ​ចាញ់​ ធី​ម ទាន់ ក្លិប​រាជ​សីហ៍​ខេត្ត​រតនគិរី​ក្នុង​ទឹក​ទី​១ ហើយ ​ឌី​ម សារិទ្ធ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ផ្ដួល ​ជា ចំរើន ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ទឹក​ទី​២។

•​ទេស ជីវ៉ា ចាញ់ Fa Nimith ខ​ណះ​អេ​លី​ត សាន់ ឈ្នះ Soy Ngam
​អ្នក​ប្រដាល់​កម្ពុជា ទេស ជីវ៉ា ក្លិប​កងពលតូច​លេខ​៧០ ដែល​បាន​អ្នករៀបចំ​កម្មវិធី​ប្រដាល់​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ផ្តល់​ឱកាស​ឲ្យ​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Fa Nimith នោះ បាន​សន្លប់​ក្នុង​ទឹក​ទី​២ ដោយសារ​ជង្គង់​របស់ Fa Nimith។​
​ ​
ចំណែក ​អេ​លី​ត សាន់ ឬ​លិញ ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ដែល​ជួប​ប្រកួត​ជាមួយ​Soy Ngam នោះ ពួកគេ​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​បានតែ​បី​ទឹក​ប៉ុណ្ណោះ។​

អេ​លី​ត សាន់ បាន​វាយ Soy Ngam ដួល​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ពីរដង ​ក្នុង​ទឹក​ទី​២ ហើយ​នៅក្នុង​ទឹក​ទី​៣ Soy Ngam ក៏ត្រូវ​ អេ​លី​ត សាន់ វាយ​កែង​ត្រូវ​សៀតផ្កា ធ្វើឲ្យ​ដួលសន្លប់​លែង​ងើប​តែម្ដង។

•​សូត្រ ប៊ុន​ធី ឈ្នះ​ថៃ ឯ​យុគ យក្ស​គី​ល ​ចាញ់ ​អ៊ីរ៉ង់​
​សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក បាន​វាយ​ឈ្នះ អ្នក​ប្រដាល់​ថៃ​Sing Thong ដោយ​ពិន្ទុ​ក្នុង​ការ​ជួបគ្នា​លើស​ង្វៀន​ប្រដាល់​Ganzberg Top Fighter នៅ​SEATV​។ ​Sing Thong ចាញ់ ​ប៊ុន​ធី​ ដោយ​ប្រផុតប្រផើយ​ប៉ុណ្ណោះ។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

ចំណែក យុគ យក្ស​គី​ល អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ​វិញ គេ​វាយ​ចាញ់​អ្នក​ប្រដាល់ ​អ៊ីរ៉ង់ ​Masoud Moghimian ក្នុង​ទឹក​ទី​៤។ យក្ស​គី​ល ត្រូវ Masoud Mog himian វាយ​ដួល​ឲ្យ​អាជ្ញាកណ្ដាល​រាប់​៨​ក្នុង​ទឹក​ទី​៣ ដោយ​កែង​បណ្ដាល​ឲ្យ​បែក​ឈាម​ថែមទៀត។ មកដល់​ទឹក​ទី​៤ យក្ស​គី​ល ក៏ត្រូវ ​អ៊ីរ៉ង់ ​វាយឲ្យ​ដួល​លែង​ក្រោក​រួច​តែម្ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu