Ad Code

ស្អែក​នេះ​ ព្រឹទ្ធសភា​ នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពិនិត្យ​សម្រេច​លើ​របៀបវារៈ​ចំនួន ៣



​ភ្នំពេញ​ ៖ នៅ​ព្រឹកស្អែក​នេះ ព្រឹទ្ធសភា​ នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ សម្រេច​លើ​របៀបវារៈ​ចំនួន​៣​។​

តាម​សេចក្ដីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា របៀបវារៈ​ចំនួន​៣​នោះ​រួមមាន គឺ​ ទី​១-​ការពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦ ព្រឹទ្ធសភា សុំ​ដាក់​សេចក្ដី​ស្នើ​ច្បាប់​ ស្ដីពី វិសោធនកម្ម​ច្បាប់ ​ស្ដីពី ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅ​ក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា នីតិកាល​ទី​៤​។ ទី​២-​ការពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦ ព្រឹទ្ធសភា សុំ​ដាក់​សេចក្ដី​ស្នើ​ច្បាប់ ​ស្ដីពី វិសោធនកម្ម​ច្បាប់​ ស្តីពី ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ខណ្ឌ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​២​ព្រឹទ្ធសភា នីតិកាល​ទី​៤​។ និង​របៀបវារៈ ​ទី​៣-​គឺ​ការ​កំណត់​របៀបវារៈ និង​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា នីតិកាល​ទី​៤​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu