Ad Code

លួច​ម៉ូតូ​គេ​ហើយ​ គេចខ្លួន​បាន​ជាង​១​ខែ ​ទីបំផុត​ជាប់​ខ្នោះ​ដដែល​



ភ្នំពេញ ​៖​ ជនសង្ស័យ​ម្នាក់​​ ត្រូវ​បាន​នគរបាល​ចាប់​ដាក់​ខ្នោះ ​ខណៈ​លួច​ម៉ូតូ​គេ ​ហើយ​រត់គេចខ្លួន​ជាង​១​ខែ។​

ការ​ឃាត់ខ្លួន ​​នេះ ​​នៅវេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃទី​០៩​ ខែ​មករា ឆ្នាំ​២០១៩ ​នៅ​​​ផ្លូវ​បេតុង​ក្រុម​៩ ភូមិ​ក្រោល​គោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​។

​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី ​ថ្ងៃទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​១៧ ផ្លូវ​លេខ​៥​ក្រុមទី​៤​ភូមិ ក្រោលគោ​សង្កាត់ គីឡូម៉ែត្រ​លេខ​៦ មាន​ករណី​លួច​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា F-T-R ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ ១CK ៤១៣០ ០១​គ្រឿង។​

ជនរងគ្រោះ​ ឈ្មោះ ទូច ម៉ា​ថេ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មការិនី បច្ចុប្បន្ន​ស្នាក់នៅ​ទីតាំង​កើត​ហេតុ​។​ បន្ទាប់ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ជាក់ស្ដែង ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ញ៉ែម ហៃ ហៅ ហៃ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មុខរបរ រត់​តុ​ការ ស្នាក់​នៅផ្ទះ​លេខ ផ្លូវ ភូមិ មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ។

លុះដល់​វេលា​ម៉ោង​១០​ព្រឹក ​ថ្ងៃទី​០៩ ​ខែមករា ឆ្នាំ​២០១៩​ កម្លាំង​ជំនាញ​ខណ្ឌ ​និង​ប៉ុស្តិ៍​ ធ្វើការ​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ​ឈ្មោះ​ ម៉េ​ត វឿន​ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ​ មុខរបរ​គ្មាន​ ស្នាក់នៅ​បន្ទប់​ជួល ​គ្មាន​លេខ ​ផ្លូវ​បេតុង ​ក្រុម​៩ ភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​។ ឃាត់​នៅ​ចំណុច​បន្ទប់​ជួល ​ផ្លូវ​បរ​តុង​ ក្រុមទី​៩​ ភូមិ​ក្រោលគោ ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​។

​សមត្ថកិច្ច​ឲ្យ​ដឹងថា​ នៅ​ថ្ងៃ​០៤ ខែ​ធ្នូ ឆ្នាំ​២០១៨​ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅក្នុង​បន្ទប់​ជួល​លេខ​១៧​ចាក់សោ ​ហើយ​ចេញទៅ​ធ្វើការ​យប់ ​រហូត​ភ្លឺ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ទើប​ត្រឡប់​មក​បន្ទប់​ស្នាក់នៅ​វិញ ​ឃើញ​ទ្វា​បន្ទប់​ចំហ ​រក​មើល​ម៉ូតូ​ ស្រាប់តែ​បាត់​តែម្តង​ បន្ទាប់​មក​ជន​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ ក្រោយពី​បានទទួល​ពាក្យបណ្ដឹង​ហើយ​ កម្លាំង​ជំនាញ​ខណ្ឌ ​និង​ប៉ុស្តិ៍​ បាន​បើក​ការស្រាវជ្រាវ ​រហូត​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​លុះ​នៅ​ថ្ងៃ​ទី​៩​ ខែ​មករា ​ឆ្នាំ​២០១៩ ​ម៉ោង​១០​ព្រឹក​ បាន​ឃាត់​ម្នាក់ទៀត​។


អធិការដ្ឋាន ​កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​ និង​ម៉ូតូ​របស់​ជនរងគ្រោះ​មកវិញ ​ចំណែក​ជនសង្ស័យ​ដែល​ឃាត់​ បាន​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិ​វិធី​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu