Ad Code

ក្រុមហ៊ុន​កែច្នៃ​ដំឡូង​មី ថៃ គម្រោង​ដាំ​ដំឡូង​មី លើ​ផ្ទៃដី​ចំនួន​៤.០០០​ហិកតា នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ខ្លួនឯង​ដើម្បី​ធានា​នូវ​និរន្តរភាព ​នៃ​ការ​ផ្គត់ផ្គង់​



​ភ្នំពេញ ​៖ លោក Ho Ren Hua នាយក​ក្រុមហ៊ុន ធី​ដាប់​ប៊​ល​យូ​ភី​ស៊ី អ៊ី​ន​វេស​មិន (​ខេ​ម​បូ​ឌា​) ឯ​.​ក បាន​ថ្លែងថា ដោយសារ​តម្រូវការ វត្ថុធាតុដើម ដំឡូង​មី ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​កែច្នៃ​ក្រុមហ៊ុន​របស់​លោក គម្រោង​បង្កើត​ចម្ការ និង​ដាំដំឡូង​មី​នៅ​លើ​ផ្ទៃដី​ចំនួន​៤.០០០​ហិកតា នៅ​ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ខ្លួនឯង ​ដើម្បី​ធានា​នូវ​និរន្តរភាព ​នៃ​ការ​ផ្គត់ផ្គង់​។​

ការលើកឡើង​របស់​ប្រធាន​ក្រុមហ៊ុន លោក Ho Ren Hua បានធ្វើ​ឡើង ក្នុងជំនួប​ជា​មួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​រសៀល​ថ្ងៃ​អង្គារ ៣​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួង។​

នា​ឱកាស​នោះ លោកនាយក​ក្រុមហ៊ុន បាន​ជម្រាប​ជូន លោក​រដ្ឋមន្ត្រី ថា ​ក្រុមហ៊ុន​មាន​ប្រភព​មកពី​ប្រទេស​ថៃ​ និង​បាន​បោះទុន​វិនិយោគ​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​បាន​ទទួល​គោលការណ៍​បង្កើត​រោងចក្រ​កែច្នៃ​ដំឡូង​មី ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម តាំងពី​ចុង​ឆ្នាំ​២០១៧ មក​ម្ល៉េះ​។ បច្ចុប្បន្ន​ ក្រុមហ៊ុន​ កំពុង​បញ្ចប់​ការសាងសង់​រោងចក្រ និង​ត្រៀមលក្ខណៈ​ក្នុង​ការ​ដំណើរការ​កែច្នៃ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

​នៅក្នុង​ឆ្នាំ​២០២០ ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ការកែច្នៃ​ដំឡូង​មី​ពី​៤០.០០០ ទៅ ៥០.០០០​តោន និង​បង្កើន​ការកែច្នៃ​រហូតដល់ ២០០.០០០​តោន នៅពេល​អនាគត​។ ទន្ទឹមនឹងនេះ​ ក្រុមហ៊ុន​ក៏​មាន​គម្រោង​បង្កើត​ចម្ការ និង​ដាំ​ដំឡូង​មី​នៅ​លើ​ផ្ទៃដី​ចំនួន​៤.០០០​ហិកតា នៅ​ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ខ្លួនឯង ​ដើម្បី​ធានា​នូវ​និរន្តរភាព ​នៃ​ការ​ផ្គត់ផ្គង់​។​

​នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ក្តី​សាទរ​ចំពោះ​ក្រុមហ៊ុន ដែល​បាន​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា ហើយ លោក​រដ្ឋមន្ត្រី ក៏​សូម​គាំទ្រ​ដល់​ការ​បង្កើត​ចម្ការ និង​ដាំ​ដំឡូង​មី​នៅ​កម្ពុជា​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ក្រុមហ៊ុន​ឲ្យ​អនុវត្ត​នូវ​ផលិតកម្ម​តាម​កិច្ចសន្យា ដោយ​ធ្វើការ​កំណត់​ទីតាំង​ដាំ​ដុះ​ដែលមាន​សក្ដានុពល​សម្រាប់​ដំណាំ​ដំឡូង​មី ទន្ទឹមនឹងនេះ​បណ្តា​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក៏​មាន​សក្ដានុពល​សម្រាប់​ដំណាំ​នេះ​ផង​ដែរ​។​

​ជា​ចុងក្រោយ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រុមហ៊ុន បន្ត​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​ពី​នីតិវិធី​នានា​ក្នុង​ការ​គាំទ្រ​ដល់​ការ​វិនិយោគ​នេះ​ទទួល​បាន​ជោគជ័យ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu