Ad Code

កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ​០៧​សរ​ ស្តីពី​ការកំណត់​នីតិវិធី​សម្រាប់​ការ​បើក​ផ្តល់​បៀវត្ស​​



​រតនគិរី ៖ នា​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ លោក មួង ប៉ាង អភិបាលរង​ខេត្ត​ តំណាង​ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ​០៧​សរ ស្ដីពី​ការកំណត់​នីតិវិធី​សម្រាប់​ការ​បើក​ផ្តល់​បៀវត្ស​រៀងរាល់​ពីរ​សប្ដាហ៍​ម្តង​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​សាធារណៈ​ផ្សេងទៀត ​ក្នុង​ឆ្នាំ​២០១៩ ការរៀបចំ​រចនាសម្ព័ន្ធ​មន្ត្រីរាជការ​ឲ្យ​ត្រូវ​តាម​ប្រអប់ ​នៃ​តារាង​ព័ត៌មានវិទ្យា និង​ការរៀបចំ​តារាង​ព័ត៌មានវិទ្យា​របស់​ក្រុង​~​ស្រុក​ចេញពី​តារាង​ព័ត៌មានវិទ្យា​របស់​សាលាខេត្ត​។​

កិច្ចប្រជុំ​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​សាលាខេត្ត​រតនគិរី ដែល​មាន​វត្តមាន​ លោក វ៉ាន់ សោភា ទីប្រឹក្សា​ក្រសួង និង​ជា​ប្រធាន​មន្ទីរ​មុខងារ​សាធារណៈ​ខេត្ត លោក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត លោក លោក​ស្រី​ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​មន្ត្រីរាជការ​ចូលរួម​សរុប​ប្រមាណ​១១០​នាក់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu