Ad Code

ជនសង្ស័យ​ម្នាក់ ​ក្នុងចំណោម​បក្ខពួក២​នាក់ ​ត្រូវ​ពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ​ក្នុងចំណោម​បក្ខពួក​២​នាក់​ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់ពី​រូបគេ​ និង​បក្ខពួក​ប្រើ​ល្បិច​ចូល​ទិញ​កាហ្វេ ​រួច​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ស៊ូ​មើអ៊ិច​មួយ​គ្រឿង​បាន​សម្រេច​ កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៨ ខែ​មករា ​ឆ្នាំ​២០១៩​ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌ​ឫស្សី​កែវ​។

​ជនសង្ស័យ ​ឈ្មោះ ​សយ សុជាតិ​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ ស្នាក់នៅ​បន្ទប់​ជួល​ ភូមិ​បឹង​សាឡាង​សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ​ រួម​ដំណើរ​ដោយ​ជនសង្ស័យ​ម្នាក់ទៀត ​ជិះ​ម៉ូតូឌុប​គ្នា​មួយ​គ្រឿង​ ម៉ាក​និក​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FZ. 0251​។​

ចំណែក​ជនរងគ្រោះ​ ឈ្មោះ​ កុយ ចន្ថា​ ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ ​ស្នាក់​ភូមិ​បាក់​ទូក ​សង្កាត់​ទួល​សង្កែ​ទី​១ ​ខណ្ឌ​ឫស្សី​កែវ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ស៊ូ​មើ​អ៊ិច​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1Sk7647​។

​តាម​សម្តី​សាច់ញាតិ​ជនរងគ្រោះ​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើត​ហេតុ​ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ម៉ាក​ស៊ូ​មើ​អ៊ិច​ខាង​លើ នៅមុខ​បន្ទប់ ​ក្បែរ​កន្លែង​គេ​លក់​កាហ្វេ​ ដោយ​មិនបាន​ដក​សោ​ឡើយ​ ក្រោយមក​ស្រាប់​មាន​សង្ស័យ​២​នាក់​ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​និក​ខាង​លើ​ចូលមក​ទិញ​កាហ្វេ​មួយ​កែវ​នៅ​ក្បែរ​ផ្ទះ​ជនរង​គ្រោះ​ ដោយ​បក្ខពួក​ជនសង្ស័យ​ម្នាក់​ បាន​ចូល​មក​ទិញ​កាហ្វេ​មួយ​កែវ​ តែ​អ្នកលក់​មិនទាន់បាន​លក់​ឲ្យ​ផង ​វា​ឃើញ​ម៉ូតូ​ស៊ូ​មើ​អ៊ិច​នៅ​ក្បែរ​នោះ ​ក៏​ជិះ​គេចខ្លួន​ទៅ​ទិស​ខាង​ជើង​បាត់​ ភ្លាមនោះ​ជនសង្ស័យ​ម្នាក់​ខាង​លើ​ដែល​នៅចាំ​បក្ខពួក​ធ្វើ​សកម្មភាព​បម្រុង​ជិះ​ម៉ូតូ​ម៉ាក​និក​ដែល​ខ្លួន​ជិះ​មក​គេចខ្លួន​ដែរ​ តែ​គេច​មិន​រួច ​ត្រូវ​សាច់ញាតិ ​និង​ម្ចាស់​ម៉ូតូ​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu